អំពី BBC Media Action

MA_LogoCMYK_Transparent

អង្គការ BBC Media Action គឺជាអង្គការមនុស្សធម៌អភិវឌ្ឍន៍អន្តរជាតិនៃអង្គការ BBC។​ អង្គការ BBC Media Action ប្រើប្រាស់នូវឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់ការគាំទ្រដល់មនុស្សក្នុងការកំណត់នូវបែបផែន​រស់នៅរបស់ពួកគេ។ ជាអង្គការមនុស្សធម៌ ពួកយើងធ្វើការជាមួយបណ្តាញផ្សព្វផ្សាយ  រដ្ឋាភិបាល   អង្គការ​មិនមែនរដ្ឋាភិបាល និងម្ចាស់ជំនួយជាច្រើនដើម្បីផ្តល់នូវព័ត៌មាន និងធ្វើឲ្យមានការផ្លាស់ប្រែជាវិជ្ជមាន។ គោលបំណងរបស់យើងគឺផ្តល់ព័ត៌មាន ភ្ជាប់ទំនាក់ទំនង  ​និងផ្តល់អំណាចដល់មនុស្សនៅក្នុងពិភពលោក ទាំងមូល។​

យើងធ្វើការជាដៃគូជាមួយបណ្តាញផ្សព្វផ្សាយ  រដ្ឋាភិបាល   អង្គការមិនមែនរដ្ឋាភិបាល និងម្ចាស់ជំនួយផ្សេងៗ ដើម្បីចែករំលែកនូវព័ត៌មានដែលអាចជឿទុកចិត្តបាន ទាន់ពេលវេលា និងមានអត្ថប្រយោជន៍។ គម្រោងរបស់យើងបានផ្សព្វផ្សាយទៅដល់មនុស្សជាង២០០លាននាក់ នៅក្នុង២៨ប្រទេស ដែលមានជាកម្មវិធី​ជជែកពិភាក្សា  រឿងភាគ  វិទ្យុ  និងកម្មវិធីទូរទស្សន៍ ការផ្សព្វផ្សាយសេវាសាធារណៈ សេវាទូរសព្ទដៃ និងការទំនាក់ទំនងផ្ទាល់មុខ។

យើងក៏ផ្តល់នូវការណែនាំ​​​និងបណ្តុះបណ្តាលទៅកាន់អ្នកកាសែត  និងអ្នកដែលមានវិជ្ជាជីវៈខាងអភិវឌ្ឍន៍​ផ្សេងទៀត។ ដំណើរការដ៏ធំទូលាយនៃការស្រាវជ្រាវ និងការវាយតម្លៃបានបង្ហាញយ៉ាងច្បាស់​​នូវអ្វីដែលយើង​បានធ្វើ។  ដំណើរការនេះបានពង្រឹងនូវការងាររបស់យើង   ដែលអាចឲ្យយើងយកអ្នកស្តាប់ជាអាទិភាព និងជួយឲ្យពួកយើង​អាចវាយតម្លៃផលប៉ះពាល់ផ្សេងៗ។  គោលដៅរបស់យើងគឺដើម្បីជួយមនុស្សឲ្យ យល់ដឹងពីព្រឹត្តិការណ៍ ចូលរួមក្នុងកិច្ចសន្ទនា​និងធ្វើសកម្មភាពផ្សេងៗ   ដើម្បីឲ្យជីវិតរស់នៅរបស់ពួកគេ​មានភាពប្រសើរឡើង។

អង្គការ BBC Media Action បានធ្វើការក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៣ ដែលបានបង្កើតនូវកម្មវិធី​ជាច្រើន​ដូចជា រសជាតិជីវិត ឡូយ9 ស្នេហ៍9 និងក្លាហាន9។

 IMG_20391