«ខ្ញុំសម្រេចចិត្តចេញមកបើកសហគ្រាសផលិតសម្ភារៈដែលកែច្នៃចេញពីវត្ថុដែលប្រើប្រាស់ហើយ កាលពីជាង៤ឆ្នាំមុន។ កាលធ្វើការនៅអង្គការដែលជួយជនពិការ និងអ្នកដែលផ្ទុកមេរោគអេដស៍ ខ្ញុំឃើញគំនិតទាំងអស់នេះ ហើយចង់យកវាមកធ្វើនៅក្នុងអាជីវកម្មខ្ញុំ។ ៣ឆ្នាំដំបូង វារឿងពិបាកបន្តិចព្រោះអត់សូវមានអ្នកទិញ ប៉ុន្តែក្នុងឆ្នាំទី៤ វាមានភាពល្អប្រសើរឡើងច្រើន ហើយឥឡូវយើងមានអ្នកទិញទាំងក្រៅ និងក្នុងប្រទេស ហើយពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានសិក្សា និងពិភាក្សាជាមួយជាងដេរ ដើម្បីពង្រឹងគុណភាព និងម៉ូតផ្សេងៗ។នៅក្នុងសង្វាក់ផលិតកម្មនេះ ខ្ញុំបានជួលជនពិការ ដែលមានជំនាញដេរ ដើម្បីផលិតសម្ភារទាំងអស់នេះឡើង ហើយវត្ថុធាតុដើមដែលយើងយកមកផលិតរួមមាន ពោះវៀនកង់ ក្រដាសកាសែត […]

«បន្ទាប់ពីជាប់បាក់ឌុប ខ្ញុំបានមកភ្នំពេញ ធ្វើការជាអ្នករត់តុនៅក្នុងហាងមួយ ហើយតែងតែគិតថា​គួរ​ធ្វើ​ម៉េច​ទើប​រកលុយបង់រៀនបន្តបាន។ ខ្ញុំចង់រៀនតណាស់ ព្រោះ​វា​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ និងក្រុមគ្រួសារនៅក្នុងភូមិ ហើយវាជាអ្វីដែលខ្ញុំតែងតែប៉ង​​ប្រាថ្នា។ ច្រើន​ឆ្នាំ​មក​ហើយនៅភូមិខ្ញុំ កម្រមានកូនចៅអ្នកភូមិណាបានរៀនចប់វិទ្យាល័យណាស់ ហើយ​អាច​និយាយ​​បាន​ថា​ឆ្នាំ​ដែល​ខ្ញុំ​ប្រឡង វាពិសេស ព្រោះខ្ញុំ និង​កូន​ចៅ​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​បាន​ប្រឡង​ជាប់​។ ម៉ែប្រាប់ថាអត់មានលុយឲ្យខ្ញុំរៀនតទេ តែខ្ញុំនៅតែចង់មកភ្នំពេញ មក​ធ្វើ​ការ​សិន។ ថ្ងៃមួយពេលកំពុងរត់តុ ម៉ែខ្ញុំបានទូរស័ព្ទមកប្រាប់ថា មានមូលនិធិមួយនៅក្នុងភូមិថា​នឹង​ផ្តល់​អាហារូបករណ៍​ដល់សិស្សណាដែលប្រឡងជាប់បាក់ឌុបក្នុងភូមិនេះ។ គ្រាន់តែទទួលដំណឹងភ្លាម ខ្ញុំ​គិតថា ខ្ញុំ​នឹង​ចុះ​ឈ្មោះ​ចូល​រៀន ថ្នាក់កុំព្យូទ័រ […]

«ខ្ញុំតែងគិតថា ស្រី និងប្រុស អាចធ្វើបានដូចគ្នាក្នុងវិស័យបច្ចេកវិទ្យា ហើយពេលបានចូលរួមកម្មវិធី Technovation ខ្ញុំពិតជាសប្បាយដែលអាចបង្ហាញស្នាដៃ សមត្ថភាព និង​រៀន​បាន​ច្រើន​ទៀត​ពី​វិស័យ​បច្ចេកវិទ្យា ជា​​​ពិសេស​ការ​សរសេរកូដ។ ការសរសេរកូដ ពិត​ជា​ពិបាក ហើយទោះជាសរសេរកូដបានកម្មវិធី (​App) មួយ​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​គិត​ថា​វា​លំបាកដែរ ប៉ុន្តែ​​ខ្ញុំ​រីករាយនឹងខ្លួនឯង ដែល​អាចសរសេរបាន និងសរសើរខ្លួនឯងដែលអាចធ្វើវាបាន។ ម្យ៉ាង កម្មវិធី Technovation ក៏ជាឱកាសសម្រាប់ខ្ញុំ និង​មិត្ត​រួម​ក្រុម​៤​នាក់​ទៀត​ចេះ​ទាំង​ការកូដ […]

«ពេល​ចាប់ផ្តើមសសេរកម្មវិធី (App) ដាក់ចូលរួមក្នុងកម្មវិធី Technovation Cambodia 2016 ​ពួក​យើង​មាន​គំនិតផ្សេងៗពី​គ្នា​​តែ​ទាក់​ទង​​នឹងរឿងកសិកម្មទាំងអស់​ ​អញ្ចឹង​ទៅ​យើង​ក៏​សម្រេច​ថា​នឹង​បង្កើត​ App ​សម្រាប់​ជួយ​កសិករ​លក់​ដូរ​​កសិផល​​របស់ពួកគាត់។ ពួក​ខ្ញុំ​ដឹង​ថា​ ​នៅ​ស្រុក​ខ្មែរ មាន​កសិករ​ច្រើន​ណាស់​ ហើយ​កាល​នៅ​ស្រុក​ ​ខ្ញុំ​តែង​ឃើញ​ឈ្មួល​កណ្តាល​ដើរ​ទិញ​ដំណំា​ពី​គ្រួសារ​ពួកខ្ញុំ​ ​និង​អ្នក​ភូមិ​ ​តែ​ខ្ញុំ​គិត​ថា​ចុះ​ហេតុ​អី​បាន​ជា​ពួក​គាត់​មិន​លក់​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្ទាល់​តែ​ម្តង​ទៅ​។ ​ដំបូងពួក​ខ្ញុំ​គិត​ថា​ ​វា​កើត​ឡើង​តែ​នៅភូមិខ្ញុំមួយទេ តែ​ពេល​ឡើង​​មក​រៀន​នៅ​ភ្នំពេញ​ និង​បាន​ជួប​អ្នក​មក​ពី​ខេត្ត​ផ្សេងៗ​ទៀត​ ទើប​ពួក​ខ្ញុំ​ដឹង​ថា​រឿង​នេះ​ក៏កើត​ឡើង​នៅ​កន្លែង​ផ្សេងៗ​ដែរ​។ ​គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ក្រុមខ្ញុំ​នឹក​ឃើញ​ថា​ […]

«ពី​ក្មេង​ជូត​ឡាន​ធម្មតា​ទៅ​ជា​អ្នក​លក់​ឡាន​ និង​ជា​បុគ្គ​លិក​នៅ​ក្នុង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មួយ​ មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នៅ​តែ​មាន​មហិច្ឆតា​ ព្រោះ​ខ្ញុំ​មិន​ទាន់​មាន​អ្វីៗ​គ្រប់​គ្រាន់​ដែល​ត្រូវ​ការ​ ហើយ​នៅ​តែ​ខ្លាច​ភាព​ក្រី​ក្រ។ កាល​អាយុ​២០​ឆ្នាំ​ ខ្ញុំ​រៀន​ក៏​មិន​ពូ​កែ​ ការ​ងារ​ក៏​គ្មាន​ធ្វើ​ ហើយ​ដើរ​លេង​ច្រើន​ទៀត​ តែ​​ក្រោយ​ពី​បាន​ចូល​ធ្វើការ​នៅ​ការ៉ាស់​ឡាន​ គេ​ឲ្យ​ខ្ញុំ​ធ្វើ​អី​ក៏​ខ្ញុំ​ធ្វើ​ដែរ​។ និ​យាយ​ទៅ​ ពី​ដំបូង​រាង​ខ្ជិល​ដែរ​ តែ​ចេះ​តែ​ធ្វើ​ទៅ​ គឺ​ថា​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លុយ​ដើរ​លេង​។ អត់​ទាន់​គិត​ថា​រក​ទុក​ទេ​។ បើ​ខ្ជិល​អត់​បាន​លុយ​ អញ្ចឹង​ចេះ​តែ​ប្រឹង​ទៅ​។ គេ​ឲ្យ​ខ្ញុំ​ជូត​ឡាន​ក៏​ខ្ញុំ​ធ្វើ​ គេ​ឲ្យ​ខ្ញុំ​លាង​ឡាន​ក៏​ខ្ញុំ​ធ្វើ​ គេ​ឲ្យ​ខ្ញុំ​ជួយ​លក់​ឡាន​ក៏​ខ្ញុំ​ធ្វើ​ និយាយ​ទៅ​បទ​ពិសោធន៍​ធ្វើ​ការ​ឲ្យ​គេ​ហ្នឹង​ហើយ​ដែល​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ធ្វើ​ការ​ […]

«ខ្ញុំធ្វើការផង រៀនផង និងត្រូវទុកពេលឲ្យខ្លួនឯងផង អញ្ចឹង​ខ្ញុំ​ត្រូវ​រៀន​ពី​របៀប​គ្រប់​គ្រង​ពេល​វេលា​ដោយ​ខ្លួន​ឯង​តាម​រយៈការងារ ហើយពេលធ្វើការយូរទៅ វាបានបង្រៀនខ្ញុំឲ្យចង់បត់បែន និង​យល់​ពី​របៀប​គ្រប់​គ្រង​ការងារ​ប្រកបដោយប្រសិទ្ធិភាព។ ក្នុង​រយៈពេលពីរ​ឆ្នាំ​ចុង​ក្រោយ ខ្ញុំ​បាន​ដូរ​មក​ធ្វើ​ការ​ក្រៅ​ម៉ោង​វិញ ​ព្រោះ​ការងារ​ក្រៅ​ម៉ោង​ជួយ​ខ្ញុំ​ឲ្យមាន​ពេល​សម្រាប់​ខ្លួន​ឯង​បានច្រើ​នជាង។ ក្រៅពីនេះ ខ្ញុំក៏មានការងារធំ តូច ៤ទៀតនៅខាងក្រៅដែរ។ ការ​​ពិត​ទៅ​ខ្ញុំ​មិន​មែន​ចាប់​ធ្វើ​វា​ម្តងទាំង​អស់​ក្នុង​ពេល​តែមួយទេ ប៉ុន្តែការងារវាចេះតែធ្លាក់មកម្តងមួយៗ។ វា​មើល​ទៅ​ច្រើន​មែន ប៉ុន្តែ​ខ្ញុំ​អាច​គ្រប់​គ្រង​វាបានល្អ ដោយសារខ្ញុំយល់ពីពេលវេលាដែលខ្ញុំមានសម្រាប់កិច្ចការនីមួយៗ។ ខ្ញុំមិនដែលឲ្យការងារប៉ះពាល់ការសិក្សា និងជីវិតឯកជនទេ។ ខ្ញុំ​តែង​មាន​កំណត់​ហេតុ​ពី​ការងា​រដែលខ្ញុំត្រូវសម្រេច​ប្រចាំថ្ងៃ និងប្រចាំអាទិត្យ […]

«អាចនិយាយបានថា ខ្ញុំ និងគ្រួសារគ្មានសំណាងក្នុងរឿងចំណាកស្រុកក៏ថាបាន។ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណូលពីការលក់ដូររបស់ម្តាយខ្ញុំ កាន់តែយ៉ាប់ទៅៗ ហើយប្រាក់បៀវត្សរបស់ឪពុកខ្ញុំតែ១០០ដុល្លារទេ។ ពេលខ្ញុំអាយុ៧ឆ្នាំ ម្តាយ​ខ្ញុំ​​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅធ្វើការនៅ​សហរដ្ឋ​អាមេរិក ព្រោះ​គាត់​ជឿ​តាមគេ​ថា នៅនោះ ការងារ​ក៏​ស្រួលរក ប្រាកខែក៏ខ្ពស់ ហើយមិនពិបាករស់នៅទេ។ ប៉ុន្តែ​​នៅនោះ វាមិនស្រួលដូចអ្វីដែលគេប្រាប់ទេ។ ពេលនិយាយគ្នាតាមទូរស័ព្ទម្តងៗ គាត់ប្រាប់ខ្ញុំថា គាត់​ពិបាក​រស់​នៅ​ណាស់ ព្រោះ គាត់យំសឹងរាល់យប់ ដោយសារតែនឹកពួកខ្ញុំ ហើយភាសាអង់គ្លេសគាត់ក៏មិនស្ទាត់ […]

«ពេល​ចប់​បរិញ្ញា​បត្រ​ផ្នែក​វិទ្យា​សាស្ត្រ​កសិកម្ម​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ឆ្នាំ​២០០៧​ ខ្ញុំ​ក៏​បាន​ជាប់​ទៅ​រៀន​វគ្គ​ជំនាញ​ពិសេស​ ផ្នែក​កសិកម្ម​ធម្មជាតិ​ និង​គ្មាន​សារ​ធាតុ​គីមី​ពី​ប្រទេស​ជប៉ុន​រយៈ​ពេល​មួយ​ឆ្នាំ​ បន្ទាប់​មក​នៅ​ឆ្នាំ​២០០៩​-២០១០​ ខ្ញុំ​ក៏​បាន​បន្ត​ទៅ​រៀន​ឯក​ទេស​ ផ្តោត​លើ​ការ​គ្រប់​គ្រង​ កសិដ្ឋាន​ធម្ម​ជាតិ​ និង​គ្មាន​សារ​ធាតុ​គីមី​នៅ​ប្រ​ទេស​កូរ៉េ​ដើម្បី​ទទួល​បាន​ជំនាញ​ពិត​បា្រកដ​លើ​វិស័យ​នេះ​។ ដោយ​មើល​ឃើញ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ រួម​ទាំង​កម្ពុជា​ផង​ដែរ កំ​ពុង​យក​ចិត្ត​ទុក​ដាក់​ និង​ជំរុញ​លើ​វិស័យ​កសិកម្ម​ធម្មជាតិ​ (សរីរាង្គ) ដែល​គ្មាន​សារ​ជាតិ​គីមី​យ៉ាង​សកម្ម​ ហើយ​កត្តា​សុខ​ភាព ​ បម្រែ​បម្រួល​អា​កាស​ធាតុ​ បរិស្ថាន​ សុខ​ភាព​ចំណី​អា​ហារ​ ជា​ពិសេស​ការ​បាត់​បង់​ជី​ជាតិ​ដី​ដាំ​ដុះ​តាម​រយៈ​ការ​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ និង​អ័រ​ម៉ូន​បាន​ចោទ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជាជន​ខ្មែរ​ទាំង​មូល​។ ខ្ញុំ​ក៏​ចង់​បង្ហាញ​ថា​យើង​ក៏​អាច​ធ្វើ​កសិកម្ម​បែប​ធម្មជាតិ​បាន​ល្អ […]

«ខ្ញុំ​សម្រេច​ចិត្ត​ឈប់​រៀន​នៅ​ថ្នាក់​ទី៧​ មក​ធ្វើ​ការ​ជា​កម្មករ​កាត់​ដេរ​ក្នុង​រោង​ចក្រ​នៅ​ភ្នំពេញ​ដើម្បី​ជួយ​សម្រួល​បន្ទុក​គ្រួសារ​ដែល​មាន​គ្នា​១១​នាក់​ បង​ប្អូន​ខ្ញុំ​គ្មាន​អ្នក​ណា​រៀន​បាន​ខ្ពស់​ទេ​ ភាគ​ច្រើន​ឈប់​រៀន​នៅ​ថ្នាក់​ទី១​ ទី២​អី​ហ្នឹង​។ មក​ធ្វើ​ការ​ដំបូង​ខ្ញុំ​មិន​ចេះ​ដេរ​ទេ​ ខ្ញុំ​មក​កាន់​ផ្នែក​អ៊ុត​ ដោយ​ការ​ងារ​ផ្នែក​នេះ​លំបាក​ពេក​ព្រោះ​យើង​ត្រូវ​ ឈរ​យូរ​ ខ្ញុំ​ក៏​សុំ​គេ​ទៅ​ផ្នែក​ដេរ​ម្តង​ ដែល​ទទួល​បាន​ប្រាក់​ខែ​តែ ​៤៥​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​អ្នក​មិន​ទាន់​ចេះ​ ហើយ​បន្ទាប់​មក​ខ្ញុំ​ក៏​ទទួល​បាន​ប្រាក់​ខែ​៥០​ដុល្លារ​ដូច​កម្មករ​ដទៃ​បន្ទាប់​ពី​ខ្ញុំ​ចេះ​ដេរ​ស្ទាត់​។ ធ្វើ​ការ​នៅ​រោង​ចក្រ​៦​ឆ្នាំ​ខ្ញុំ​មិន​មាន​សល់​លុយ​ទេ​ ព្រោះ​ខ្ញុំ​ត្រូវ​ផ្ញើ​មក​ផ្ទះ​ជា​រៀង​រាល់​ខែ​ប្រ​ហែល​៣០​ដុល្លារ​ ២០​ដុល្លារ​ទៀត​ទុក​សម្រាប់​ថ្លៃ​ផ្ទះ​ជួល​ ទឹក​ភ្លើង​ និង​ការ​ហូប​ចុក។ ក្រោយ​មក​ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ និង​ជាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​ធ្វើ​ជា​កម្មករ​ក្នុង​រោង​ចក្រ​ផលិត​នំ​មួយ​។​ ធ្វើ​ការ​នៅ​ប្រទេស​គេ​ក៏​មិន​ស្រួល​ដែរ​ យើង​ត្រូវ​ធ្វើ​ការ​ដូច​ជា​ម៉ា​ស៊ីន​អី​ចឹង​ […]

  «ខ្ញុំ​ស្រលាញ់​ការ​ដើរ​ម៉ូត​នេះ​តាំង​ពី​អាយុ​១០​ឆ្នាំ​មក​ម៉្លេះ​ ហើយ​ពេល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ​ ខ្ញុំ​ចង់​ដាក់​ពាក្យ​ប្រឡង​បរវកញ្ញា​ណាស់​ តែ​ពេល​នោះ​ ខ្ញុំ​មើល​ឃើញ​ថា​ការ​ប្រឡង​នានា​ដូច​ជា​មិន​ទាន់​រៀប​ចំ​បាន​ល្អ​ និង​មាន​ស្តង់​ដារ​ខ្ពស់​ប៉ុន្មាន​ទេ​។ តែ​ដល់​ពេល​ឃើញ​កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូត​កម្ពុជា​ (Cambodia’s Next Top Model) ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​ចូល​ប្រឡង​ភ្លាម​ ព្រោះ​មើល​ឃើញ​ថា​ កម្ម​វិធី​នេះ​ដើរ​តាម​ស្តង់​ដារ​ពិភព​លោក​។ ឪពុក​ម្តាយ​ខ្ញុំ​អត់​ថា​អី​ទេ​ ពី​រឿង​ខ្ញុំ​ចូល​ប្រឡង​ ប៉ុន្តែ​ បង​ប្អូន​ និង​មិត្ត​ភក្តិ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​ខ្ញុំ​ទេ​ ព្រោះ​ពួក​គាត់​នៅ​តែ​ប្រ​កាន់​គោល​ជំហរ​អវិជ្ជមាន​ចំពោះ​អាជីព​ជា​តារា​ម៉ូដែល​ ដោយ​គិត​ថា​ធ្វើ​ការ​ខាង​នេះ​អាច​រង​ការ​ឈឺ​ចាប់​ច្រើន​។  ពាក្យ​សម្តី​ទាំង​អស់​នេះ​ […]