ប្រជាពលរដ្ឋ​កម្ពុជា​ ​រាប់​រយ​ពាន់​នាក់​ បាន​ចេញ​ទៅ​ស្វែង​រក​ការងារ​ធ្វើ​នៅឯ​ខាង​ក្រៅ​ប្រទេស​។ ​ពេល​ត្រឡប់​មក​វិញ​ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ​បាន​នាំ​មក​វិញ​ ​នូវ​ជំនាញ​ ​ចំណេះ​ដឹង​ ដែល​ខ្លួន​បាន​ទទួល​ពេល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ​និង​ចំណូល​មួយ​ភាគ​ធំ​ ​ចូល​គ្រួសារ​ ​ប៉ុន្តែ​មិន​មែន​សុទ្ធ​តែ​ទាំង​អស់​នោះទេ។ ​អ្នក​ខ្លះ​ ​ត្រឡប់​មក​វិញ​ជា​មួយ​នឹង​ការ​ឈឺ​ចាប់​ វិប្បដិសារី និង​មេរៀនក្នុងជីវិត ជា​ពិសេស​ ​អ្នក​ដែល​ចាញ់​បោក​ល្បិច​កល​គេ​ ត្រូវគេកេងប្រវ័ញ្ច កម្លាំងពលកម្ម ​ត្រូវ​គេ​លក់​ ត្រូវគេបន្លំ ឬត្រូវគេជិះជាន់សិទ្ធិជាដើម​។ […]