«ខ្ញុំចាំបានថា កាលពីខ្ញុំអាយុប្រហែល ៥-៦ ឆ្នាំ មីងខ្ញុំតែងឲ្យខ្ញុំច្រៀងពេលទៅលេងផ្ទះគាត់។ ខ្ញុំកាន់តែចង់ក្លាយជាអ្នកចម្រៀងនៅពេលដែលខ្ញុំឃើញតារាចម្រៀងឡើងច្រៀងម្តងៗ ដូចជា Michael Jackson ជាដើម មើលទៅពួកគាត់ដូចជាអស្ចារ្យណាស់ មានអ្នកគាំទ្រច្រើន និងរកលុយបានច្រើនទៀត។ ពេលចប់ថ្នាក់ទី១២ ខ្ញុំរៀនច្រៀងបណ្តើរ ឆ្លៀតច្រៀងនៅតាម Concert បណ្តើរ និងរៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យបណ្តើរ។ ឆ្នាំទី៤ ខ្ញុំក៏ចាប់ផ្តើមធ្វើការស្ម័គ្រចិត្តនៅសាលាក្តីខ្មែរក្រហម នៅពេលនោះ ក៏មានផលិតកម្មមួយបានហៅខ្ញុំទៅច្រៀងដែរ […]

ពេល​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​ ​កាល​ពី​បួន​ឆ្នាំ​មុន​ ​គឹម គីនកេសា​ ​យល់​ថា​ ខ្លួន​មិន​មាន​​ជំនាញ​អ្វី​ដែល​អាច​យក​ទៅ​ធ្វើ​ការ​រក​លុយ​បាន​ទេ​ ​ដូច្នេះ​ខ្លួន​គាត់​ ​ក៏​បាន​សម្រេចចិត្ត​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​បន្ត​ទៀត​ ​ដើម្បី​យក​ជំនាញ​មួយ​ដែល​ច្បាស់​លាស់​។ ​កេសា​ គិតថា​៖‍ ​«​ចំណេះ​ដឹង​ចេញ​ពីកម្រិត[ទុតិយភូមិ] វាជាចំណេះដឹងទូទៅ តែបើបានរៀនចប់[មហាវិទ្យាល័យ] ខ្ញុំ​អាច​ទទួល​បាន​ជំនាញ​ឯកទេស​ដែល​ច្បាស់​លាស់​ជាង​។» ​ក្នុង​ពេល​វេលា​បែប​នេះ​ ប្រហែល​ជា​មាន​មនុស្ស​ច្រើន​នាក់​ដែល​កំពុង​សួរ​ខ្លួន​ឯង​ថា​ ​តើ​គួរ​ធ្វើ​អ្វី​បន្ត​មក​ទៀត​? ​ ​បើ​រៀន​បន្ត​ គួរ​រៀន​មុខ​វិជ្ជា​អ្វី​? ចុះ​បើ​ចង់​ទៅ​ធ្វើ​ការ​ ​តើ​ខ្លួន​មាន​ជំនាញ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ​​? […]

លោកស្រី Kathryn Tomlinson នាយក​ប្រចាំ​តំបន់​ ​អាស៊ី​នឹងផ្តល់នូវដំបូន្មានមួយចំនួនដូចខាង​ក្រោម​៖ BBC​ ​Media​​ Action ​​​​រីក​លូត​លាស់​រាល់​ថ្ងៃ​ ​ហើយដើម្បី​បំពេញ​តម្រូវ​ការនេះ យើង​បាន​ជ្រើស​រើស​បុគ្គលិក​​ជា​ច្រើន​សម្រាប់​តំណែង​ថ្មី​ៗ​។ ក្នុងនោះ​វា​ជា​រឿង​ធម្មតា​​ដែល​មាន​ ពាក្យសុំចូលធ្វើការ​រាប់​រយដែលដាក់មកសម្រាប់ តំណែង       នីមួយៗ។ អ្នក​ដាក់​ពាក្យ​ចូល​ធ្វើការ​ជា​ច្រើន​បាន​ធ្វើ​យ៉ាង​ល្អ​ ​ដោយ​បាន​បង្ហាញ​ អំពី​ជំនាញ ​និង​បទពិសោធន៍​ដែល​ពួក​គេ​អាច​នាំ​មក​កាន់​អង្គភាព​ ​ប៉ុន្តែ​ក្នុង​​នោះ​ ក៏មាន ​បេក្ខជន​ និង​បេក្ខនារី​ជា​ច្រើន​នាក់​ […]

បើ​និយាយ​ពី​ការងារ​ និង​អាជីព​ ​ប្រវត្តិ​រូប​សង្ខេប​(CV)​ ​និង​ ​លិខិត​ចំណាប់​អារម្មណ៍​ ​(Cover Letter)​ ដើរ​តួ​ជា​ស្ពាន​ដ៏​សំខាន់​ ​ដែល​ផ្សារ​ភ្ជាប់​ ​អ្នក​ស្វែង​រក​ការងារ​ និង​អ្នក​ផ្តល់​ការងារ​។ ​វា​គ្រាន់​តែ​ជា​ក្រដាស​ ប៉ុន្មាន​សន្លឹក​ ​ប៉ុន្តែ​ ​វា​ជា​ក្រដាស​ដែល​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​អ្នក និង​ណែនាំ​អ្នក​ឲ្យ ​ទៅ​ដល់​អ្នក​ដទៃ​ ដែល​មិន​ធ្លាប់​ស្គាល់​អ្នកពី​មុន​មក​។ ​ដោយ​សារ​តែ​សារៈសំខាន់​របស់​វា​នេះ​ហើយ​ អ្នក​ផ្តល់​ការងារ​តែង​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ការ​សរសេរ​ទម្រង់​ពាក្យ​សុំ​ការងារ​ ​(ប្រវត្តិ​រូប​សង្ខេប​ ​និង​លិខិត​ចំណាប់​អារម្មណ៍​)។ ​ […]

នៅ​ពេល​គេ​អញ្ជើញ​ទៅ​សម្ភាសន៍ការងារ តើ​គួរ​រៀប​ចំ​ខ្លួន​បែប​ណា​ទៅ​ ​ដើម្បី​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ការងារ​ធ្វើ​? ​ខាង​ក្រោម​នេះ​ ​គឺ​ជា​យោបល់​ក៏​ដូច​ជា​ដំបូន្មាន​ ​ពី​លោកស្រី ​​Kathryn Tomlinson​ ​នាយក​ប្រចាំតំបន់​អាស៊ី​ ​របស់​អង្គការ BBC Media Action។ ​អ្វី​ដែល​អ្នក​ទាំងអស់គ្នាត្រូវធ្វើគឺ​ ​រៀប​ចំ ​និង​ត្រៀម​ខ្លួន​។ អ្នកចូលសម្ភាសន៍ការងារ​ គួរ​ត្រៀម​ខ្លួន​​និយាយ​ពន្យល់​ ​បី​ចំនុច​សំខាន់ៗ ​ដែល​គេ​អាច​នឹង​សួរ​នៅ​ពេល​សម្ភាសន៍​ការងារ​ នោះ​គឺ ​ត្រៀម​និយាយ​ពី​កន្លែង​ធ្វើការ​ដែល​​បាន​ដាក់​ពាក្យ​ទៅ​ ​ត្រៀម​និយាយ​ពី​វិស័យ​ការងារ​ដែល​យើង​នឹង​ត្រូវ​ធ្វើ​ […]

កាសែត​ ​ទូរទស្សន៍ ​វិទ្យុ​ ​តែង​នាំ​មក​នូវ​ ​ព័ត៌មាន​និង​ដំណឹង​ជា​ច្រើន​ ​ហើយ​ក្នុង​នោះ​មនុស្សម្នាក់ៗក៏មានវិធីខុសៗក្នុងការស្វែងករព័ត៌មានដែរ។ សម្រាប់ និស្សិត អ៊ុំ ពុទ្ធី ​មក​ពី​ខេត្ត​កោះកុង​ រូបគេ​តែង រក​មើល​ ​ដំណឹង​ការងារ​តាម​កាសែត​មួយ​ចំនួន​ដូច​ជា​ ​ការងារ​ ​ភ្នំពេញប៉ុស្តិ៍​ ​កោះសន្តិភាព​ ព្រោះ​កាសែត​វា​ងាយ​ស្រួល​ដាក់​តាម​ខ្លួន ​មើល​ពេល​ណា​ក៏​បាន​ ​ហើយ​ងាយ​ស្រួល​ស្វែង​រក​។ ​ប៉ុន្តែ​ និស្សិត​រូប​នេះ​ ​ក៏​នៅ​តែ​ជឿ​ជាក់​ថា​ […]