«​បច្ចុប្បន្ន​ ​ខ្ញុំ​កំពុង​សិក្សា​ស្រាវ​ជ្រាវ​ពី ​​ដំបែ​។ ​ខ្ញុំ​ចាប់​អារម្មណ៍​វា ពីព្រោះ​វា​ជា​ប្រ​ភេទ​ផលិត​ផល​មួយ​ដែល​មាន​វត្ត​មាន​នៅ​ស្រុក​ខ្មែរ​រាប់​សិប​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​​ទោះ​​ជា​​ខ្មែរ​​យើង​​បាន​​ប្រើ​ប្រាស់​​វា​អស់​​រាប់​​រយ​​ឆ្នាំ​​ហើយ​​ក៏​ដោយ​ក៏​មិ​​នទាន់​មាន​នរ​ណា​ម្នាក់​ ឬ​អ្នក​វិទ្យា​សាស្ត្រ​ណា​អាច​ប្រាប់​បាន​ច្បាស់​ថា​ តើ​​ក្នុង​​ដំ​បែ​​មាន​អ្វី​ខ្លះ​?​ តើ​​ក្នុង​ដំបែ​ មាន​ពពួក​អតិ​សុ​ខុម​ប្រាណ​ (​មេ​រោគ​)​​ ប្រ​ភេទ​ណា​ខ្លះ​?​ តើ​​មេ​រោគ​​ក្នុង​ដំ​បែ​ អាច​​ផ្តល់​​ទុក្ខ​ទោស​​ដល់​​អ្នក​​បរិ​ភោគ​​ដែរ​​ឬ​​ទេ​​?​ មេ​រោគ​មាន​ទាំង​ល្អ​ និង​អា​ក្រក់​ ប៉ុ​ន្តែ​តាំង​ពី​ខ្ញុំ​ចូល​រៀន​ និង​​ធ្វើ​ជា​​គ្រូ​​ផ្នែក​​គីមី​ ​និង​បច្ចេក​ទេស​អា​ហារ​​មក​ មិន​​ទាន់​​មាន​នរ​ណា​ប្រាប់​ឲ្យ​បាន​ច្បាស់​ពី​សារ​ធាតុ​ផ្សំ​នៅ​ខាង​ក្នុង​ដំ​បែ​ទេ​។​ អញ្ចឹង​ ខ្ញុំ​គួរ​ស្រាវ​ជ្រា​វ​​​ឲ្យ​​បាន​​ច្បាស់​ពី​​វា​ […]

«ការ​ងារ​ដំ​បូង​របស់​ខ្ញុំ​ គឺ​ធ្វើ​ជា​លេ​ខា​ស្ម័គ្រ​ចិត្ត​នៅក្រសួងមួយ។​ ការ​ងារ​​នេះធ្វើ​តែ​នៅ​ក្នុង​ការិ​យា​ល័យ​​ជា​មួយ​នឹង​ក្រ​ដាស​ និង​កុំព្យូទ័រ​។​​ ខ្ញុំ​ចាប់​ផ្តើម​ដឹង​ថា​ខ្ញុំ​មិន​ចូល​ចិត្ត​ការ​ងារ​ប្រ​ភេទ​នេះ​ទេ ​ខ្ញុំ​ស្រឡាញ់​ការ​ងារ​នៅ​ខាង​ក្រៅ​កា​រិ​យា​ល័យ​ច្រើន​ជាង​។​  អ្វី​ដែល​ជំរុញខ្ញុំ​ឲ្យស្រឡាញ់​ការ​ងារ​សង្គម​ខ្លាំង​​គឺ​បន្ទាប់​ពី​ ខ្ញុំ​បាន​ជាប់​​ជា​​បេក្ខ​ជន​​ក្នុង​​កម្ម​វិ​ធី​​អភិវឌ្ឍ​យុវ​ជន​​ជា​​ដៃ​គូរ​វាង​កម្ពុជា​ និង​ស៊ុយ​អែត​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ថា​​​ខ្លួន​​ខ្ញុំ​មាន​សក្តា​នុ​ពល​អ្វីខ្លះ​ ហើយ​ចំណុច​ដែល​ខ្ញុំ​​ត្រូវ​ពង្រឹង​បន្ថែម​ជា​អ្វី​។​ កម្មវិធី​នេះ​ក៏​បាន​បង្រៀន​ខ្ញុំ​ឲ្យ​​​ចេះ​​ធ្វើ​​ការ​​ជា​​មួយ​​មនុស្ស​​គ្រប់​​ស្រ​ទាប់​ គ្រប់​វ័យ​ និង​​ចេះ​​ប្រើ​​ប្រាស់​​ភាព​​បត់​​បែន​​ពី​​ធម្មជាតិ​​របស់​ខ្ញុំ​​ ចេះ​ប្រើ​ប្រាស់​ជំនាញ​នៃ​ការ​ប្រា​ស្រ័យ​ទាក់​ទង​ឲ្យ​កាន់​តែ​ប្រសើរ​ ជា​​​ពិ​​សេស​គឺ​​ធ្វើឲ្យ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​​​អាច​​ជួយ​អ្នក​ដទៃ​តាម​លទ្ធភាព​របស់​ខ្ញុំបាន​។​ ខ្ញុំ​ចង់​ប្រើ​ប្រាស់​ចំណេះ​ដឹង​ដែល​មាន​ជួយ​អ្នក​ដទៃ​ និង​ខ្ញុំ​ចង់​បង្ហាញ​ថា​ស្រ្តី​ក៏​ជា​ចំ​ណែក​មួយ​អាច​ចូល​រួម​ការ​ងារ​អភិវឌ្ឍ​សង្គម​បាន​ដែរ​​។​ ការ​ងារ​ស្ម័គ្រ​ចិត្ត​ ចូល​រួម​សកម្មភាព​នា​នា​ ចូល​រួម​សិក្ខា​សា​លា ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​តែង​តែ​ធ្វើ​កន្លង​មក​ ហើយ​ខ្ញុំ​គិត​ថា​យុវ​ជន​គ្រប់​គ្នា​គួរតែ​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ឲ្យ​មាន​តម្លៃ​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ […]

  «ខណៈ​ពេល​ដែល​មិត្តភក្តិ​ខ្ញុំ​ភាគ​ច្រើន​មាន​ការងារ​ត្រឹម​ត្រូវ​ ​និង​មុខ​តំណែង​ខ្ពស់ ​ខ្ញុំវិ​ញ​បែរ​ជា​​កំពុង​តែ​ដើរ​នៅ​លើ​វិថី​ផ្សេងពីគេ ​​ពីព្រោះ​ការងារ​ដែល​ខ្ញុំ​កំពុង​ធ្វើ​រាល់​ថ្ងៃ​​គ្រាន់​តែ​ជា​ការងារ​កុងត្រា​រយៈពេល​ខ្លីប៉ុណ្ណោះ​។ ពេលខ្លះ​​ខ្ញុំ​​​បារម្ភ​​ចំពោះ​អនាគត​​​ ប៉ុន្តែ​អ្វីដែល​សំខាន់​​គឺ​ថា​​ក្នុង​​ពេល​បច្ចុប្បន្ន​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការងារ​​ជាមន្ត្រីទំនាក់ទំនង​។ ចំពោះ​មុខ​តំណែង​នេះ ​វាផ្តោត​ច្រើន​ទៅ​លើ​ការ​ជួយ​សម្រប​សម្រួល​ និង​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​រវាង​អង្គភាព​នានាដែល​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​​​។ ​មន្ត្រី​ទំនាក់ទំនង​ជួយ​ឲ្យ​អង្គ​ភាព​ទាំងអស់​​ដឹង​ថា​អង្គភាព​ផ្សេង​ទៀត​កំពុង​ធ្វើ​អ្វី​ ​មាន​អ្វី​អាចគ្នា​ជួយ​ទៅ​វិញ​ទៅ​មក​បាន និង​មាន​អ្វី​ដែល​ចង់​បង្ហាញ​ឲ្យ​គេ​ដឹង​​។ ​មួយ​វិញ​ទៀត​គឺការ​ទំនាក់​ទំនង​ជា​មួយ​ស្ថាប័ន​ខាង​ក្រៅ។​ ​ខ្ញុំ​ក៏យល់​ថា​មនុស្ស​ស្រី​មាន​សមត្ថភាព​ខ្ពស់​ខាង​ការ​ទំនាក់​ទំនង ​ពីព្រោះ​​មនុស្ស​ស្រី​មាន​ភាព​ទន់ភ្លន់​ ​ប៉ិន​ប្រសប់​ខាង​ការ​សន្ទនា​ និង​មានសមត្ថភាព​ខ្ពស់​ខាងការចរចា​។ ​វា​ក៏​មាន​ហេតុ​ផល​មួយ​ទៀត​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើការ​។ ​ការ​ពិត​ទៅនៅកន្លែងដែលខ្ញុំធ្វើការ មិន​មាន​ជនជាតិ​ខ្មែរ​ច្រើន​ទេ​ ​ហើយ​ស្រ្តី​វិញ​ក៏​តិច​ដែរ​ ​អញ្ចឹង​ខ្ញុំ​ចង់​បង្ហាញ​ទៅ​កាន់​មិត្ត​រួម​ការងារ​បរទេស […]

«ភាគច្រើន​ខ្ញុំ​រៀន​ភាសា​អង់គ្លេស​តាម​រយៈ​ភាពយន្ត​អាមេរិក​ព្រោះ​ខ្ញុំ​អាច​រៀន​ភាសា​សម្រាប់ការ​ទំនាក់​​ទំនង​ ​របៀប​និយាយ​ ​ជា​ពិសេស​ការ​ប្រើ​ទឹក​មុខ​ ​និង​ការ​លើក​ដាក់​សំឡេង ​យ៉ាង​ណា​ឲ្យ​ការ​និយាយ​របស់​ខ្ញុំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ​ជាង​នេះ​ទៅ​ទៀត​ខ្ញុំ​រៀន​បាន​ច្រើន​ពី​សាស្ត្រាចារ្យ​នៅ​ PPIU​។ ​ពួក​គាត់​ព្យាយាម​បណ្តុះ​បណ្តាល​ខ្ញុំ​ឲ្យ​កា្លយ​ទៅ​ជា​ ​អ្នក​វោហារសព្ទ​ជា​សាធារណៈ ​ដ៏​មាន​ទេពកោសល្យ​​ម្នាក់។​ ​នៅ​លើ​ឆាក​ ​ខ្ញុំ​ព្យាយាម​កែ​ប្រែ​ភាព​ភ័យ​ខ្លាច​របស់​ខ្ញុំ​ទៅ​ជា​ទំនុក​ចិត្ត​តាម​រយៈ​ការ​ប្រើ​កាយវិការ​។  ​ខ្ញុំណែនាំ​ឲ្យ​អ្នក​វោហារសព្ទ​ជា​សាធារណៈ​ទាំង​អស់​ ​ប្រើ​កាយវិការ​ឲ្យ​បាន​ច្រើន​ពេល​និយាយ​សន្ទរក​ថា​ ​ព្រោះ​វា​មិន​ត្រឹម​តែ​អាច​ជួយ​បិទ​បាំង​អារម្មណ៍​ភ័យ​ខ្លាច ទេ​តែ​វា​ថែម​ទាំង​ជួយ​បង្កើន​ទំនុក​ចិត្ត​របស់​យើង​។  ម្យ៉ាង​វា​ថែម​ទាំង​ជួយ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ទស្សនិក​ជន​ទៀត​ផង​។ ​  ​វោហាសព្ទ​ជា​សាធារណៈ​ ​ជា​ជំនាញ​មួយ​ដ៏​សំខាន់​សំរាប់​បុគ្គល​គ្រប់​គ្នា​ជា​ពិសេស​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​។ ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​ ​ដូច្នេះ​សមត្ថភាព​ក្នុង​ផ្នែក​ វោហាសព្ទ​ជា​សាធារណៈ​ […]

«ពេល​ចូល​ធ្វើការ​ខាង​ ​ផលិត​វីដេអូ​កុន​ឯកសារ​​ ​ខ្ញុំ​ជួប​ការ​លំបាក​ពីរ​ធំៗ​ គឺ​មួយ​ខាង​ចំណេះ​ដឹង​ ខ្ញុំ​មិន​ទាន់​ខ្លាំង​ពូកែ​ ​ហើយ​មួយ​ទៀត​គឺ​ រឿង​ក្នុង​គ្រួសារ​។ ខាងគ្រួសារវិញ គាត់​ចង់​ឲ្យ​ខ្ញុំ​មាន​ពេល​ច្រើន​សម្រាប់​ពួកគាត់​ ​ប៉ុន្តែ​ដោយសារ​តែ​ខ្ញុំ​ធ្វើ​ការ​ខាងផ្នែក​នេះ​ ​វា​ត្រូវ​ដើរ​ច្រើន​ ​និង​ធ្វើ​ការ​ធ្ងន់​ៗច្រើនដែរ។ ម្យ៉ាងពួក​គាត់​តែង​ចង់​ឲ្យ​ខ្ញុំ​ឈប់​ជា​និច្ច​ ​តែ​ខ្ញុំ​គិត​ថា​ ​ការងារ​​នេះ​ ​អនុញ្ញាត​ឲ្យ​ខ្ញុំ​រៀន​បទពិសោធន៍​​ថ្មីៗ​បាន​រហូត​ ហើយ​វា​ក៏​ជួយ​ឲ្យ​ខ្ញុំ​ ប្រឡង​ប្រណំាង​​នឹង​ខ្លួន​ឯង​បាន​ដែរ​។ ​អ្វី​ដែល​សំខាន់​ ​ការងារ​នេះបានជួយឲ្យ​ ​ខ្ញុំ​ដឹងឮ​ និង​ជួប​ផ្ទាល់​រឿង​រ៉ាវ​ជាច្រើន​ ​ដែល​ខ្ញុំ​មិន​ដែល​ឃើញ​នៅ​ទីក្រុង​ភ្នំពេញ​។ […]

«ខ្ញុំ​មាន​គម្រោង​ពីរ​ ​សម្រាប់​អនាគត​ ​ដែល​មួយ​ជា​គម្រោង​រយៈ​ពេល​វែង​ ​ហើយ​មួយ​ទៀត​ជា​គម្រោង​រយៈ​ពេល​ខ្លី។ ចំពោះ​គម្រោង​រយៈ​ពេល​វែង​ ​ខ្ញុំ​ចង់​បង្កើត​មុខ​ជំនួញ​មួយ​ ​ហើយ​គម្រោង​រយៈពេល​ខ្លី​ ខ្ញុំ​ចង់​ទៅ​រៀន​ពី​របៀប​របប​ធ្វើ​ការ​ពី​ក្រុមហ៊ុន​ឯកជន​ ​ដើម្បី​សន្សំ​បទពិសោធន៍ និងដើមទុន ​​ទុក​សម្រោប់​គម្រោង​រយៈពេល​វែង​ដែល​ខ្ញុំ​បាន​គិត​រួចជាស្រេច។ ពេល​រៀន​ចប់​វិទ្យាល័យ​ភ្លាម​ ខ្ញុំបានបន្តចូលមហាវិទ្យាល័យ រួចខ្ញុំក៏​បាន​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​តែ​ម្តង​។ ​ឪពុក​ម្តាយ​ខ្ញុំ​ដែល​ធ្លាប់​តស៊ូ​ច្រើន​ពី​អតីតកាល​ ដូចនេះគាត់មិន​ចង់​ឲ្យ​កូនៗ​គាត់​ ​ជួបការលំបាក​ ឬទៅធ្វើការ​ទេ​ ​ហើយ​ពួក​គាត់​ច​ង់​ឲ្យ​ខ្ញុំ​គិតតែពី​រឿង​​រៀន​។ តែ​ខ្ញុំ​មាន​ទស្សនៈ​ផ្សេង​ខុស​ពី​ពួក​គាត់​។ ​ការងារ​ខាង​ក្រៅ​​ជួយ​ឲ្យ​ខ្ញុំ​យល់​ពី​ស្ថានភាព​ការងារ​ជាក់​ស្តែង​ ​ស្គាល់​គេ​ស្គាល់​ឯង​ និង​យល់​ពី​បទពិសោធន៍​ជាក់ស្តែង​ […]

«ខ្ញុំ​ចូល​រួម​ជួយ​ការ​ងារស្រាវជ្រាវ​ខាង​សត្វ​ល្អិត​ជាង​១​ឆ្នាំ​មក​ហើយ​។ ​ក្នុង​ពេល​កន្លង​មក​ ខ្ញុំ​​ទទួលបាន​ចំណេះ​ដឹង​ថ្មី​ៗ​ជា​ច្រើន​ ​ហើយ​មើល​ឃើញ​ថា​ ​ការងារ​នេះ​នរណាៗ​ក៏​អាច​ធ្វើ​បាន​ដែរ​ ​មិន​ថា​ប្រុស​ ​ឬ​ស្រី​ ​ទោះ​បី​ជា​ត្រូវ​ចុះ​ព្រៃ​ កាត់​ទឹក​ក៏​ដោយ​។ ​មួយ​ទៀត​ ​គឺ​ទទួល​បាន​បទពិសោធន៍​។ ​ប្រាក់​ខែ​ខ្ពស់​ពិត​ជា​សំខាន់​ ​ប៉ុន្តែ​មុន​នឹង​ទទួល​បាន​វា​ យើង​ត្រូវ​មាន​បទពិសោធន៍​សម​ស្រប​ដែរ​។ ​ម្យ៉ាង​ ​ខ្ញុំ​គិត​ថា​ ​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​ និង​ក្រុម​ការងារ​នៅ​ទីនេះ​ នឹង​ជួយ​សង្គម​បាន​ច្រើន​ ​ពីព្រោះ​ ​បើ​តាម​ការ​សង្កេត​របស់​ខ្ញុំ​ ​នៅ​ប្រទេស​ជិត​ខាង​គេ​មាន​សារមន្ទីរ​ ​សំណាក​សត្វ​ […]

​«កាល​ពី​ចាប់​ផ្តើម​ដំបូង​ ​ខ្ញុំ​គ្រាន់​តែ​មាន​ធុង​ខ្យល់​មួយ​ ​ប៉ុណ្ណោះ​ ហើយ​ចេះ​តែ​ប៉ះ​​កង់ម៉ូតូធម្មតាទេ។ តែ​ឥឡូវ​ខ្ញុំ​អាច​ប៉ះ​កង់​គ្រប់​ប្រភេទ​បាន​ទាំង​ ​កង់​តូច​ ​កង់​ធំ​ និង​កង់​ឡាន​បាន​ ​ប៉ុន្តែ​ទម្រាំ​បាន​ប៉ុន​ណ្ណឹង​ ​វា​មាន​ការ​លំបាក​ច្រើន​ ​ព្រោះ​ខ្ញុំ​ត្រូវ​ទិញ​សម្ភារផ្សេង​ម្តង​មួយៗ​។ ​បី​ឆ្នាំ​មុន​ ​ខ្ញុំ​បាន​យក​លុយ​សន្សំ​ទៅ​ទិញ​ម៉ូតូកញ្ចាស់​ ​និង​រឺុមក​ដើម្បី​អាច​ឲ្យ​ខ្ញុំ​ដើរ ប៉ះ​កង់​ចល័ត​ ​២៤​ម៉ោង​បាន​។ ​យប់​ឡើង​  ខ្ញុំ​ដេក​ជាប់​នឹង​រឺុមក ​នេះ​ ​នៅ​ក្បែរ​ផ្សារ​ស៊ីដនី​ ​ហើយ​បើ​ត្រូវ​ងូតទឹក ខ្ញុំ​ទៅ​ងូត​នៅ​ផ្សារ​ចាស់​។ ​មួយ​ថ្ងៃ​ ​ជា​មធ្យម​ […]

«តាម​រយៈ​ការ​អង្កេត​របស់​ខ្ញុំ​ក្នុង​វិស័យ​ការ​ស្រាវ​ជ្រាវ​នៅ​កម្ពុជា​ មាន​មនុស្ស​ស្រី​ជា​អ្នក​ស្រាវ​ជ្រាវ​តិច​តួច​ប៉ុណ្ណោះ​ ​ហើយ​មាន​មតិ​ខ្លះ​យល់​ថា​ការងារ​នេះ​លំបាក​សម្រាប់​មនុស្ស​ស្រី​ ដូច្នេះ​ខ្ញុំ​ចង់​បង្ហាញ​ថា​មនុស្ស​ស្រី​ក៏​មាន​សមត្ថភាព​កាន់​ការងារ​ជា​អ្នក​ស្រាវជ្រាវ​ដែរ​ ​ហើយ​ការងារនេះ​គឺ​មិន​ប្រកាន់​ភេទ​ទេ​ សំខាន់​គឺ​ការ​ស្រឡាញ់​ចូល​ចិត្ត​ ​ហើយ​ចង់​ធ្វើ​ទើប​ធ្វើ​ទៅ​បាន​ល្អ​។​ មួយ​វិញ​ទៀត​ ការងារ​ស្រាវជ្រាវ​ជា​ដំណើរការ​នៃ​ការ​រៀន​សូត្រ​ដែល​មិន​ចេះ​ចប់​ ​ខ្ញុំ​អាច​រៀន​បាន​នូវ​ចំណេះ​ដឹង​ដែល​ថ្មី​ជា​បន្ត​បន្ទាប់​ ព្រោះ​ប្រធាន​បទ​ស្រាវជ្រាវ​ដែល​ត្រូវ​សិក្សា​តែង​តែ​ថ្មី​ ដែល​តម្រូវ​ឲ្យ​​យើង​អាន​ឯកសារ​ឲ្យ​បាន​ច្រើន​ ​បើ​ទោះ​ជា​យើង​មិន​សូវ​ចូល​ចិត្ត​ ​អាន​។​ ​វា​ក៏​ជួយ​ខ្ញុំ​ឲ្យ​​​ទទួល​បាន​បទពិសោធន៍​ផ្សេងៗ​ពី​ប្រជាជន​ ​និង​ក្រុម​មនុស្ស​នៅ​តំបន់​ផ្សេងៗ​គ្នា​ដែរ​  និងការឆ្លងកាត់ដំណាក់កាលប្រឈមមួយចំនួនក្នុងការប្រមូល និងថ្លឹងថ្លែងព័ត៌មានដើម្បីរៀបចំអនុសាសន៍ដែលមានប្រសិទ្ធភាពសំរាប់ការអភិវឌ្ឈន៍កម្មវិធីអប់រំក្នុងប្រទេសកម្ពុជា។​​​ » ឃួន ច័ន្ទដូរេ បច្ចុប្បន្នជាមន្ត្រីស្រាវជ្រាវនៅអង្គការ BBC Media Action។ […]

«ការងារស្រាវជ្រាវអាចចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គម ទោះបីជាការរួមចំណែកនេះដោយមិនផ្ទាល់ក៏ដោយ។ ការស្រាវជ្រាវដែលខ្ញុំបានធ្វើកន្លងមក និងកំពុងតែធ្វើ ភាគច្រើនជាការងារស្រាវជ្រាវបែបសង្គម ដែលត្រូវស្វែងរកព័ត៌មានដែលថ្មី និងត្រឹមត្រូវ ដើម្បីផ្សព្វផ្សាយ​ឲ្យមនុស្សជាច្រើនបានយល់ដឹង និងពិចារណាទៅលើព័ត៌មានណាដែលអាចយកទៅអភិវឌ្ឍន៍សង្គមបាន។ មួយវិញទៀត ការងារនេះជួយបង្កើនជំនាញទំនាក់ទំនង ពីព្រោះដើម្បីសម្រេចបានការស្រាវជ្រាវមួយជោគជ័យខ្ញុំត្រូវពិភាក្សា និងទំនាក់ទំនងជាមួយមនុស្សជាច្រើនដើម្បីទទួលបានគំនិតថ្មីៗ និងជំនួយផ្សេងៗសម្រាប់បង្កើនចំណេះដឹង។» សៅ វិច្ឆិកា មន្រ្តីស្រាវជ្រាវនៅអង្គការ BBC Media Action។