រឿងខ្ញុំ – ឡាវ ចំរើន

«ខ្ញុំសម្រេចចិត្តចេញមកបើកសហគ្រាសផលិតសម្ភារៈដែលកែច្នៃចេញពីវត្ថុដែលប្រើប្រាស់ហើយ កាលពីជាង៤ឆ្នាំមុន។ កាលធ្វើការនៅអង្គការដែលជួយជនពិការ និងអ្នកដែលផ្ទុកមេរោគអេដស៍ ខ្ញុំឃើញគំនិតទាំងអស់នេះ ហើយចង់យកវាមកធ្វើនៅក្នុងអាជីវកម្មខ្ញុំ។ ៣ឆ្នាំដំបូង វារឿងពិបាកបន្តិចព្រោះអត់សូវមានអ្នកទិញ ប៉ុន្តែក្នុងឆ្នាំទី៤ វាមានភាពល្អប្រសើរឡើងច្រើន ហើយឥឡូវយើងមានអ្នកទិញទាំងក្រៅ និងក្នុងប្រទេស ហើយពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានសិក្សា និងពិភាក្សាជាមួយជាងដេរ ដើម្បីពង្រឹងគុណភាព និងម៉ូតផ្សេងៗ។នៅក្នុងសង្វាក់ផលិតកម្មនេះ ខ្ញុំបានជួលជនពិការ ដែលមានជំនាញដេរ ដើម្បីផលិតសម្ភារទាំងអស់នេះឡើង ហើយវត្ថុធាតុដើមដែលយើងយកមកផលិតរួមមាន ពោះវៀនកង់ ក្រដាសកាសែត ក្រដាសសៀវភៅ និងបាវស៊ីម៉ង់ត៍ជាដើម។»

ឡាវ ចំរើន បច្ចុប្បន្នជាអ្នកគ្រប់គ្រងផលិតកម្ម Smart Craft ដែលផលិតវត្ថុអនុស្សាវរីយ៍ធ្វើពីសម្ភារកែច្នៃ សូត្រ និងអំបោះដោយជនពិការកម្ពុជា។

 

You may also see...