«បើ​យើង​ពិតជា​ស្រឡាញ់​អ្វី​មួយ ឬ​ចង់​ធ្វើ​អ្វី​មួយ​ ​យើង​នឹង​ព្យាយាម​រ​កគ្រប់វិធី និងពេលវេលា សម្រាប់វា ទោះជារវល់ ឫពិបាកយ៉ាងណាក៏ដោយ។ ខ្ញុំ​​​បាន​ឮ​​ពី​ក្មេង​ៗ​អាយុជាង២០ឆ្នាំ ដែលនៅជុំវិញខ្លួនខ្ញុំ រអ៊ូ និងពិបាកចិត្តព្រោះអត់ទាន់បានផលិតកុន ឬធ្វើរឿងអីមួយ ប៉ុន្តែពួកគេមិនបានចាំអារម្មណ៍ថា ខ្ញុំ​វិញ​ដែល​គេ​ស្គាល់​ថា​ជា​ផលិត​ករកុន​មួយ​រូបដែរ ទើបតែមានឱកាស ផលិត និង​ដឹក​នាំ​រឿង​​លើក​ដំបូង​បង្អស់​សម្រាប់ខ្លួនឯង នៅពេលដែលខ្ញុំមានអាយុ៤២ឆ្នាំទៅហើយ។ ទោះខ្ញុំស្រឡាញ់វិស័យភាពយន្តក៏ដោយក៏ ពេលវេលា និងកាលៈទេសៈ មិន​បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​ខ្ញុំ​ទេ។ សម័យឥឡូវ […]

«កាលអាយុ៩ឆ្នាំ ខ្ញុំ​បាន​យក​លុយ​សន្សំ​របស់​ខ្ញុំ​ទៅ​ទិញម៉ាស៊ីនថត​ហ្វ៊ីល​ដំបូង​ដែល​មាន​តម្លៃ​ $៣៦។ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​នៅ​ពេលនោះគឺរក្សាទុកនៅក្នុងចិត្តនូវ សកម្មភាព ស្នាមញញឹម និង​​ទេសភាព​ដែល​ធ្វើឲ្យខ្ញុំរំជួលចិត្ត។ ខ្ញុំគិតថា មាន​តែ​ម៉ាស៊ីនថត​ទេ​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យចងចាំបាន ហើយបើប្រាំឬក៏ដប់ឆ្នាំក្រោយមក ពេល​ខ្ញុំ​មើលរូបថតទាំងនេះ វា​អាច​ជួយ​ខ្ញុំ​ឲ្យ​ចង​ចាំ​អតីត និង​ពេល​វេលា​ទាំង​អស់នេះបាន។ គឺ​ចាប់ពីពេល​នោះហើយដែល ខ្ញុំ​ដឹង​ច្បាស់​ថា​ការ​ថត​រូប​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ​។ ក្រោយពីមានម៉ាស៊ីនថតរួចមក ខ្ញុំ​ក៏​មាន​សំណាង​បាន​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ​​ខ្ញុំ​បានសិក្សា​ការថតរូបជាមួយគ្រូៗទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីរៀនក្នុងថ្នាក់ ខ្ញុំ​បាន​ឆ្លៀត​ពេល​រៀន​ខាង​ក្រៅតាមអ៊ឺនធឺណិត និងដើរថតជានិច្ច។ សំខាន់មួយទៀតនោះគឺពេលថតរូបម្តងៗ […]

កើតក្នុងគ្រួសារកសិករ វាជារឿងធម្មតាទៅហើយដែលខ្ញុំត្រូវធ្វើការលំបាកជាច្រើនក្នុងមួយថ្ងៃៗ។ ទោះជានឿយហត់ក៏ពិតមែន ជីវិតខ្ញុំនៅពេលនោះ ពិតជាពោរពេញទៅដោយក្តីសង្ឃឹម ព្រោះខ្ញុំអាចរស់នៅជិតធម្មជាតិដ៏ស្រស់បំព្រង និងអាចមើលឃើញរូបភាពស្អាតៗជាច្រើនទៀតនៃធម្មជាតិសឹងតែរាល់ថ្ងៃ។ ខ្ញុំចងចាំវាទុកនៅក្នុងអារម្មណ៍ខ្ញុំជានិច្ចរហូតដល់ខ្ញុំអាចបង្ហាញវាចេញមកវិញបានតាមរយៈ គំនូរ និង ការរចនាក្រាហ្វិក (Graphic Design) ។ ភាគច្រើននៃស្នាដៃរបស់ខ្ញុំគឺទាក់ទងជាមួយ ធម្មជាតិ និងវប្បធម៌ ព្រោះ ខ្ញុំចង់ឲ្យមនុស្សទាំងអស់យកចិត្តទុកដាក់ជាមួយនឹងទឹកដីដ៏ស្រស់ត្រកាលនេះ រួមទាំងចូលរួមថែរក្សាពិភពលោកទាំងមូលនេះផងដែរ។ វាពិតជារំភើបណាស់បើយើងអាចមើលឃើញភាពស្រស់ស្អាតរបស់ពិភពលោកនៅក្នុងស្នាដៃសិល្បៈនេះ។ ខ្ញុំបានចាប់ផ្តើមអាជីពនេះជាមួយក្តីស្រឡាញ់ និងចំណង់ចំណូលចិត្ត។ […]

«មនុស្សជាច្រើន ​ទះ​ដៃ​អបអរសាទរ​នឹង​លទ្ធផល​ខ្ញុំ​សម្រេច​​បាន ប៉ុន្តែ​មើល​អត់ឃើញ​ថា ទម្រាំ​​​មានមេដាយមាសពាក់ និង​បញ្ចប់​បាក់​ឌុប​ដោយ​និទ្ទេស​ A ​បាន​ ​ខ្ញុំត្រូវឆ្លងកាត់ ការនឿយហត់ រឿងបរាជ័យ និងរឿងខក​ចិត្ត​ជា    ​ច្រើន។ ​ជោគជ័យ​ទាំងអស់​នេះ​បាន​មក​ពី​ការ​តាំងចិត្ត គឺតាំងចិត្តតាំងពីខ្ញុំរៀនថ្នាក់បឋមម្ល៉េះ ហើយមួយទៀតគឺការបង្កើតផែនការរៀន។ ចំពោះផែនការរៀន ដំបូងម្តាយខ្ញុំជួយបង្រៀនខ្ញុំនៅផ្ទះ និងបង្ហាញពីរបៀបរៀនដោយខ្លួនឯង​ អញ្ចឹងទៅពេលរៀនជាមួយគាត់បានបួន ប្រាំឆ្នាំខ្ញុំក៏ចេះចាប់ផ្តើមរៀនដោយខ្លួនឯង និងបានដាក់គោលដៅយកមេដាយមាសខាងសិស្សពូកែ និងនិទ្ទេសAឱ្យបាន។ មនុស្ស​យើង​មិន​មែន​កើត​មក​ចេះទាំងអស់ទេ […]

«​ពី​ដំបូង​ ​ខ្ញុំ​ចូល​រៀន​ខាង​រចនា​ផ្ទៃ​ខាង​ក្នុង​ (Interior Design) ​ប៉ុន្តែ​ខ្ញុំ​ក៏​ស្រឡាញ់​ការ​ថត​រូប​ដែរ​។ ​មិត្តភក្តិ​ដែល​រៀន​ជា​មួយ​ខ្ញុំ​បាន​សរសើរ​ពី​ទឹក​ដៃ​ខ្ញុំ​ ​ហើយ​ពេល​ឃើញ​ថា​ស្នាដៃ​ខ្ញុំ​មាន​គេ​ទទួល​ស្គាល់​ច្រើន​ ​ខ្ញុំ​ក៏​ចាប់​ផ្តើម​ថត​រូប​ក្រៅ​ម៉ោង​ (Freelancer)​។ ​ធ្វើ​ការ​ខាង​នេះ​បាន​ជាង​បី​ឆ្នាំ​ ​មិត្តភក្តិ​ខ្ញុំ​ ​និង​អ្នក​ដែល​ស្គាល់​ស្នាដៃ​ខ្ញុំ​ដទៃ​ទៀត​ ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​បើក​ស្ទូឌីយោ​ថត​រូប​មួយ​ទៅ​ ​ព្រោះ​ស្នាដៃ​ខ្ញុំ​អាច​យក​ជា​ការ​បាន​។ ខ្ញុំ​ក៏​យក​លុយ​សន្សំ​បាន​ពី​ការ​ថត​រូប​យក​ទៅ​បើក​ស្ទូឌីយោ​។ ​មាន​ស្ទូឌីយោ​ខ្លួន​ឯង​ ​បាន​ជួយ​ខ្ញុំ​ឲ្យ​រក​ចំណូល​បាន​គួរ​សម​ដែរ ​ហើយ​ខ្ញុំ​សប្បាយ​នឹង​ធ្វើវា​ទៀត​ព្រោះ​នេះ​ជា​ការងារ​ដែល​ខ្ញុំ​ស្រឡាញ់​ ​ប៉ុន្តែ​រឿង​ដែល​ពិបាក​ជាង​គេ​ក្នុង​ការ​រក​ស៊ី​នោះ​គឺ​ការ​ទំនាក់​ទំនង​ជា​មួយ​ភ្ញៀវ​។ ​ពេល​ខ្លះ​ភ្ញៀវ ​គាត់​អត់​សូវ​យល់​ថា​យើង​ថត​​ ​ដោយ​សារ​តែ​យើង​ស្រឡាញ់​អាជីព​នេះ ​គឺ​មិន​មែន​ដើម្បី​តែ​ការ​រក​ស៊ី​តែ​មួយ​​មុខ​ទេ​។ […]

«ខ្ញុំបានតាំងចិត្តរៀនឲ្យពូកែ ព្រោះពេលក្លាយជាសិស្សពូកែ ខ្ញុំអាចទទួលបានប្រាក់រង្វាន់ ហើយពេលបានប្រាក់រង្វាន់ម្តងៗ ខ្ញុំអាចជូនម្តាយខ្ញុំ ដើម្បីឲ្យគាត់យកទៅដោះបំណុលដែលគាត់ខ្ចីគេយកមកឲ្យខ្ញុំបានទៅរៀន។ ពេល​ខ្ញុំរៀនថ្នាក់ទី ៩ ខ្ញុំបានប្រឡងជាប់សិស្សពូកែទូទាំងប្រទេសលេខ២ ផ្នែកអក្សរសាស្ត្រខ្មែរ វាបានជំរុញទឹកចិត្តខ្ញុំឲ្យចង់សរសេរកាន់តែខ្លាំងទៀត អ៊ីចឹងទៅខ្ញុំក៏ប្រមូលយកសាច់រឿងដែលខ្ញុំមានពីមុន យកមកសរសេរបញ្ចប់ ហើយចែកឲ្យមិត្ភភក្តិខ្ញុំអាន។ ពួកគាត់បានសរសើរស្នាដៃខ្ញុំ ហើយនេះជាកម្លាំងចិត្តមួយទៀត ដែលធ្វើឲ្យខ្ញុំគិតថា ខ្ញុំចង់ក្លាយជាអ្នកនិពន្ធម្នាក់។ ខ្ញុំក៏បានឡើងមកភ្នំពេញជាមួយម្តាយខ្ញុំ ដើម្បីដើរលក់ស្នាដៃប្រលោមលោកទីមួយរបស់ខ្ញុំដែលមានចំណងជើងថា “វិញ្ញាណស្នេហ៍កម្ម​”។ ពេលមកដល់ភ្នំពេញ  ខ្ញុំបានទៅរោងពុម្ពមួយ […]

«សម័យ​នេះ​ មាន​នារី​ច្រើន​នាក់​ណាស់​ដែល​ទទួល​បាន​ការ​សិក្សា​ខ្ពង់​ខ្ពស់​ដូច​បុរស​។ អី​ចឹង​នារី​ក៏​មាន​សិទ្ធិ​ចេញ​ធ្វើ​ការ​ដូច​បុរស​ដែរ​ ដើម្បី​យក​ចំ​ណេះ​ដែល​គាត់​បាន​រៀន​យក​ទៅ​អនុវត្ត​ និង​ដើម្បី​ជា​ប្រ​យោជន៍​ដល់​ខ្លួន​គាត់​ផ្ទាល់​ ដល់​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​ដល់​សង្គម​ផង​។ ខ្ញុំ​គិត​ថា​បើ​ស្រ្តី​ចំ​ណាយ​ពេល​នៅ​តែ​ផ្ទះ​អត់​ធ្វើ​ការ​ចាំ​តែ​ប្តី​ជា​អ្នក​រក​មួយ​មុខ​ នោះ​វា​នឹង​ធ្វើ​ឲ្យ​ខាត​បង់​ធន​ធាន​មនុស្ស​ និង​ខាត​បង់​ចំ​ណូល​ និង​កំណើន​សេដ្ឋ​កិច្ច​យ៉ាង​ច្រើន​ ព្រម​ទាំង​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៏​ផ្សេងៗ​ផង​ដែរ​ ។ មួយ​វិញ​ទៀត​ ខ្ញុំ​គិត​ថា​វា​ចាំ​បាច់​ដែល​ស្រ្តី​គួរ​រៀន​សូត្រ​ឲ្យ​បាន​ខ្ពស់​ និង​មាន​ការ​ងារ​ធ្វើ​។ បើ​ថ្ងៃ​ណា​មួយ​ ពេល​អត់​ពី​ប្តី​ ស្រ្តី​នឹង​មិន​អត់​ទី​ពឹង​ទេ​ ព្រោះ​យ៉ាង​ហោច​ណាស់​ពួក​គាត់​ក៏​មាន​ការ​ងារ​ មាន​ចំ​ណូល​ដែរ​។ ម្យ៉ាង​ពេល​មាន​កូន​ ស្រ្តី​ដែល​មាន​ចំ​ណេះ​ដឹង​ខ្ពស់​ […]

«មាននិស្សិត​មិន​តិចទេដែលតម្រូវឲ្យរៀនអ្វីដែលខ្លួនមិនស្រឡាញ់ និងមិនមាន​ឪកាស​​សម្រេចចិត្ត​ដោយ​​​ខ្លួន​ឯង​។​ ខ្ញុំ​ដឹង​ថាវាពិបាកប្រកែកជាមួយអ្នកដែលជំរុញយើងឲ្យចូលរៀន តែចំពោះខ្ញុំ​វិញ ខ្ញុំ​គោរព​ស្រលាញ់​​ឪពុកម្តាយខ្ញុំ  ប៉ុន្តែ​រឿង​អនាគតរបស់​​ខ្ញុំ ​ខ្ញុំ​ក៏​មាន​សិទិ្ធ​ចូល​រួម​សម្រេច​ដែរ។​ ពេលចប់វិទ្យាល័យ ​ខ្ញុំជ្រើសរើស​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ផ្នែក​ភាសា​ជប៉ុន​​ និង​សិក្សា​មុខវិជ្ជា​ច្បាប់​មួយ​ទៀត​តាម​ការ​ណែនាំ​ពី​គ្រួសារ។ នៅឆ្នាំទី២  ដោយចង់ទៅបន្តការសិក្សានៅប្រទេសជប៉ុន ខ្ញុំក៏សម្រេចចិត្តបោះចោលមុខវិជ្ជាច្បាប់ ​ដើម្បី​យក​ពេល​មក​ពង្រឹង​ភាសា​ជប៉ុនវិញ ​។ ពេល​ទូរស័ព្ទ​ទៅ​សុំ​ការ​អនុញាតពីឳពុកម្តាយខ្ញុំ ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា៖ ‘ឈប់ចុះ! កូន​​អ្នករៀនកូនដឹងថាត្រូវធ្វើម៉េចហើយ‘។ ពាក្យសម្តីទាំងនេះ បានបង្ហាញថា ពួក​គាត់​អត់​ខក​ចិត្ត​ដែល​ខ្ញុំអត់ស្តាប់តាមទេ  […]

«​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​ ​នៅ​ថ្ងៃ​ខ្ញុំប្រឡងបាក់ឌុបជាប់ ខ្ញុំសុំអង្វរ ម៉ែឪខ្ញុំឲ្យទៅខ្ចីលុយគេដែល​មាន​ការ​ប្រាក់​ខ្ពស់ ដើម្បីអាច​ឲ្យខ្ញុំបង់ថ្លៃ​ថ្នាក់សាកលវិទ្យាល័យបាន ។ ខ្ញុំក៏ចាំមិនភ្លេច ពេលដែលឮមិត្តភក្តិខ្ញុំជាច្រើននាក់ មានវិប្បដិសារី​ដោយ​សា​រ​តែ អត់មានលទ្ធភាពបន្តការសិក្សាដូចគេដូចឯង។ វា​ជា​បទពិសោធន៍​ជូរចត់មួយ។ ​ខ្ញុំ​មិន​ចង់​ឲ្យយុវជន​ជំនាន់​ក្រោយជួបរឿងដូចពួកខ្ញុំទេ។ ក្នុងនាមជាយុវជន ខ្ញុំត្រូវធ្វើអ្វីមួយ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ។​ ឆ្លៀតពេលពីការងារ ខ្ញុំ និង​មិត្តភក្តិ ​៩​នាក់​ទៀត​បាន​ចូលគ្នា បង្កើតក្រុមសន្សំប្រាក់មួយឡើង​កាលពីខែ​វិច្ឆិកា ឆ្នាំ២០០៩។ យើងបង្កើតក្រុមនេះ ដើម្បីបណ្តុះ​បណ្តាលសមត្ថភាពចំណេះដឹងយុវជន […]

«ខ្ញុំ​ចាប់​ផ្តើម​ប្រ​ឡូក​ជា​មួយ​វិ​ស័យ​ផលិត​កុន​ ១០​ឆ្នាំ​មក​ហើយ​។ ខ្ញុំ​ចូល​ធ្វើ​ការ​ខាង​នេះ​ព្រោះ​ស្រ​ឡាញ់​សិល្បៈ​ ទោះ​បី​ដឹង​ថា​វា​មិន​ជួយ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​មាន​ក៏​ដោយ​ ហើយ​អាច​និ​យាយ​បាន​ថា​ឪ​ពុក​ខ្ញុំ​ ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រ​ឡាញ់​ការ​ងារ​នេះ​។ ពេល​ចាប់​ផ្តើម​ដំ​បូង​ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​កាន់​ឆ័ត្រ​ និង​កាន់​ស្បែក​ជើង​ឲ្យ​តួ​ប៉ុណ្ណោះ​។ ពេល​នោះ​ មិន​តិច​ដង​ទេ​ដែល​ខ្ញុំ​ត្រូវ​គេ​ស្តី​ឲ្យ​។ ខ្ញុំ​ចាំ​បាន​ថា​គេ​ស្រែក​ឲ្យ​ខ្ញុំ​ «កាន់​អត់​ចេះ​មើល​ថ្ងៃ​ទេ​អី​ គ្រាន់​តែ​កាន់​ឆ័ត្រ​ប៉ុណ្ណឹង​ក៏​អត់​ចេះ​កាន់​ដែរ​»។​ គេ​ថា​ឲ្យ​រហូត​ដល់​ខ្ញុំ​យំ​ ខ្ញុំ​យំ​មែន​ ប៉ុន្តែ​ខ្ញុំ​មិន​អស់​សង្ឃឹម​ទេ​ ព្រោះ​កាល​ហ្នឹង​ខ្ញុំ​អត់​ចេះ​ មាន​តែ​ខំ​ទ្រាំ​ធ្វើ​សិន​ទៅ​ ហើយ​ណា​មួយ​បាន​បងៗ​ដែល​ជា​តួ​សម្តែង​ជើង​ចាស់​ជួយ​និ​យាយ​លួង​ និង​លើក​ទឹក​ចិត្ត​ខ្ញុំ។ ខ្ញុំ​មិន​ដែល​បាន​ចូល​រៀន​អំពី​ការ​ផលិត​កុន​នៅ​តាម​សា​លា​ឲ្យ​បាន​ត្រឹម​ត្រូវ​អី​ទេ​ពេល​នោះ​  អញ្ចឹង​ខ្ញុំ​ធ្វើ​បណ្តើរ​ លួច​សួរ​គេ​បណ្តើរ​ […]