(ពីឆ្វេងទៅស្តាំ –  រិទ្ធី លំអរពេជ្រ (Yoki) និងប្អូនស្រី) «ពីដំបូង ខ្ញុំ​មើល​ឃើញ​ថា​រឿង​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ចំពោះ​ខ្ញុំសុទ្ធតែអវិជ្ជមាន ប៉ុន្តែឥឡូវខ្ញុំគិតថា ខ្ញុំ​គួរ​អរគុណរឿងរ៉ាវទាំងនេះ ព្រោះ​ដោយសារ​តែ​បាន​ឆ្លង​កាត់​​វា​ទើប​ខ្ញុំយល់ពីខ្លួនឯង ដឹងពីអ្វីដែលខ្លួនខ្ញុំស្រឡាញ់ និង​ដឹងថាខ្លួនខ្ញុំជានរណា។ ពេល​រៀន​នៅ​វិទ្យាល័យ​ ខ្ញុំ​ចូល​ចិត្ត​រូប​វិទ្យា និង​ជា​សិស្ស​រៀន​ក្នុង​ថ្នាក់​សិស្ស​ពូកែ។ ប៉ុន្តែ​អ្វីៗ​ទាំង​អស់​បាន​​ប្រែប្រួល​ដូច​មេយ និងដី នៅពេលក្រោយ។ ពេលប្រឡងបាក់ឌុប នៅ​ក្នុង​បន្ទប់​ដែល​ខ្ញុំ​ប្រឡង សិស្ស​ទាំង​អស់​រួមទាំងខ្ញុំ​ធ្លាក់​​មុខ​វិជ្ជា​គីមី​។ ដោយសារ​តែ​ធ្លាក់​មុខវិជ្ជានេះ […]

«នៅ​ថ្នាក់​ទី​១១​ ខ្ញុំ​ធ្លាប់​ឈប់​រៀន​ម្តង​ដើម្បី​រក​ការ​ងារ​ធ្វើ​។ កាល​នោះ​គេ​នាំ​មក​រកការងារធ្វើ​នៅ​ចោម​ចៅ​ ប៉ុន្តែ​ពេលមកដល់​ អត់​មាន​ការ​ងារ​ធ្វើ​ គេ​ក៏​ដឹក​ពួក​ខ្ញុំ​ទៅ​លើ​ភ្នំ​ក្រ​វ៉ាញ​ ដោយ​ថា​ទៅ​ធ្វើ​បង្គោល​ភ្លើង​។ ទៅ​ដល់​ទី​នោះ​អត់​អី​ហូប​គ្រប់គ្រាន់ទេ​ ផឹក​​តែ​ទឹក​ជ្រោះ​ ជីក​ត្រ​ពាំង​លើ​ភ្នំ​យក​មក​ធ្វើ​ម្ហូប​ហូប​ និង​រស់​នៅ​ក្រោម​ដំ​បូល​តង់​។ នៅ​ទី​នោះ​បាន​ប្រាំ​ពីរ​ថ្ងៃ ​ខ្ញុំ​មិន​ដឹង​ថា​គេ​នឹង​រក​ការ​ងារ​អី​ឲ្យ​ខ្ញុំ​ធ្វើ​ទេ​ ជិត​ភ្លឺ​ខ្ញុំ​បាន​បបួល​មិត្ត​ភក្តិ​ម្នាក់​រត់​ចេញ​ពី​ទី​នោះ​ ប៉ុន្តែ​អ្នក​នៅ​ទី​នោះ​ជា​ច្រើន​នាក់​ទៀត​ដឹង​ ក៏​រត់​មក​ជា​មួយ​។ ទម្រាំ​តែ​មក​ដល់​ស្រុក​វិញ​ ខ្ញុំ​ត្រូវ​សុំ​ឡាន​ដឹក​ដី​ ឡាន​ដឹង​ឥវ៉ាន់​គេ​ជិះ​ ហើយ​នេះ​ជា​មេ​រៀន​ជី​វិត​មួយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ចាប់​ផ្តើម​ដឹង​ថា​ ទោះ​ជា​នៅ​ផ្ទះ​លំ​បាក​ ខ្វះ​មុខ​ […]

«ទោះបីជាខ្ញុំត្រូវកំព្រាម្តាយតាំងពីអាយុ៥ – ៦ ឆ្នាំមក ហើយក្រោយមកត្រូវរស់នៅជាមួយម្តាយចុងពិបាកយ៉ាងណាក៏ដោយក៏ខ្ញុំមិនបោះបង់ចោលការសិក្សាឡើយ។ ខ្ញុំ​ទៅ​រៀន​មិន​ដែល​មាន​គេ​បង្ខំ​ទេ​ មាន​តែ​យំ​សុំ​គេ​ទៅ​រៀនទៀត​។ ខ្ញុំមិនដែលមានសម្ភារសិក្សាគ្រប់គ្រាន់ ខោ​អាវសមរម្យដូច​កូន​គេ​ទេ​ ហើយបើនិយាយពីលុយ​ចាយ​វិញ​គឺ​ស្ទើរ​​តែ​គ្មាន​សោះ​នៅ​ក្នុង​ហោប៉ៅ​រាល់​ថ្ងៃ​។ សំឡេង​ពោះ​ខ្ញុំ​កូរ​ឮ​រាល់​ថ្ងៃ​នៅ​ពេល​អង្គុយ​រៀន​ ព្រោះ​តែ​គ្មាន​អីហូប។​ គ្មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​តស៊ូ​ក្នុង​ការ​សិក្សា​ពី​សំ​ណាក់​អា​ណា​ព្យា​បាល​ គឺ​ជា​ឧប​សគ្គ​ទី​ពីរ​សម្រាប់​ខ្ញុំ​ បើ​ទោះ​បី​ជា​ខ្ញុំ​រៀន​បាន​លេខ​ប៉ុន្មាន​ក៏​ដោយ​ ខ្ញុំ​មិន​ដែល​បានពាក្យ​សរសើរ​មួយ​មាត់​ពី​ពួក​គាត់​ឡើយ​ មិន​ត្រឹម​តែ​ប៉ុ​ណ្ណោះ​ នៅ​ពេល​ខ្ញុំ​រៀន​ដល់​អនុ​វិទ្យា​ល័យ​ ពួក​គាត់​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ឈប់​រៀន​ ដើម្បី​ទៅ​ស៊ី​ឈ្នួល​ធ្វើ​កម្មករ​នៅ​ស្រុក​គេ​ទៀត​​ តែខ្ញុំបដិសេធ ហើយការ​បដិ​សេធ​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​ចូល​ចិត្ត​ និង​មិន​ឲ្យ​តម្លៃ។ ការ​ខ្វះ​ថវិ​កា​សិក្សា​ […]

«ពី​ក្មេង​ខ្ញុំ​នៅ​ជា​មួយ​មីង​ខ្ញុំ​ គាត់​ដូច​ជា​ម្តាយ​របស់​ខ្ញុំ​អី​ចឹង​ ដោយ​សារ​តែ​គ្រួ​សារ​យើង​មាន​ជីវ​ភាព​លំ​បាក​ ព្រឹក​ឡើង​មុន​ទៅ​រៀន​ខ្ញុំ​ត្រូវ​ឡើង​បេះ​ផ្លែ​ត្រ​បែក ​ផ្កាម្លិះ ផ្កា​ចំ​ប៉ា​ និង​ដោត​យក​ទៅ​លក់​។​ ក្រៅ​ពី​ជួយ​ការ​ងារ​មីង​ ខ្ញុំ​ត្រូវ​ទៅ​ជួយ​ការ​ងារ​ម៉ែ​ពុក​ខ្ញុំ​ទៀត​ ដល់ខែទឹកឡើង​ខ្ញុំ​ត្រូវ​ទៅ​ជួយពួកគាត់កាត់​ត្រ​កួនជាដើម​​។ កាល​នោះ​ខ្ញុំ​មិន​មាន​ក្តី​ស្រ​មៃ​អី​នោះ​ទេ​ អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ក្រោក​ពី​ព្រឹក​ធ្វើ​ការ​ងារ​ទាំង​នោះ​។ ទោះ​បី​គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​ ក៏​មីង​ និង​ឪ​ពុក​ម្តាយ​ខ្ញុំមិន​ឲ្យ​ខ្ញុំ​ឈប់​រៀនទេ​ ទោះ​បី​ពួក​គាត់​រវល់​យ៉ាង​ណា​ក៏​ដោយ​ ឲ្យ​តែ​ដល់​ម៉ោង​រៀន​ គឺ​ដឹង​តែ​គាត់​ដេញ​ឲ្យ​ទៅ​រៀន​ហើយ​។​ ប្រ​លង​ចប់​ភ្លាម​ ខ្ញុំ​មាន​ឱ​កាស​ទៅ​លេង​ខេត្ត​សៀម​រាប​លើក​ទី​មួយ​ ខ្ញុំ​ពិត​ជា​ស្រ​ឡាញ់​ទេស​ភាព​ និង​ទឹក​ដី​សៀម​រាប​ណាស់​។ អ្វី​ដែល​ខ្ញុំ​គិត​ពេល​នោះ​គឺ​រៀន​មុខ​វិជ្ជា​អី​ដែល​អាច​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ការ​ដែល​ទាក់​ទង​នឹង​ទេស​ភាព​ទាំង​នោះ​។ […]

«ឪពុកម្តាយ​ខ្ញុំ​​ស្រឡាញ់​បរិស្ថានធម្មជាតិ​ណាស់​។ ​គាត់​ទាំងពីរគឺ​ជា​មនុស្ស​ដំបូង​ដែល​ជំរុញ​ខ្ញុំ​ឲ្យ​ចូល​រួម​ការងារ​សហគមន៍​ ​និង​ចូលរួម​ការងារ​ណា​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ខ្លួន​ខ្ញុំ​ផង​ និង​សហគមន៍​ផង​។ ខ្ញុំ​ចាំ​បាន​ថា​ ​កាល​ខ្ញុំ​នៅ​ក្មេង​ពេល​កំពុង​ជិះ​ម៉ូតូ​ជា​មួយ​គាត់​បណ្តើរ​ ​បឺត​ទឹក​អំពៅ​បណ្តើរ​។ ​ពេល​បឺត​អស់​ ​ខ្ញុំ​ក៏បោះ​ថង់​ទឹក​អំពៅ​ចោល​។ ​គ្រាន់​តែ​បោះ​ចោល​ភ្លាម​ ​ឪពុក​ខ្ញុំ​ក៏​ឈប់​ម៉ូតូ​ ​ហើយ​ប្រដៅ​ខ្ញុំ​ពី​ការ​បោះ​ចោលសំរាមក្រៅ​ធុង​។ ​គាត់​ប្រាប់​ខ្ញុំ​ថា​ ​ថង់​ទាំង​នេះ​ ​មិន​ល្អ​ចំពោះ​បរិស្ថាន​ទេ​ ​ព្រោះ​ដល់​ទៅ​រាប់​រយ​ឆ្នាំ​ក្រោយ​ ​ទើប​វា​រលាយ​បាត់​រូប​រាង​។ ​តាំង​ពី​នោះ​មក ខ្ញុំ​មិន​​ហ៊ាន​​ចោល​សំរាម​ក្រៅ​ធុង​ទៀត​ទេ​ ​ព្រោះ​ខ្មាស​ខ្លួន​ឯង​។ ​ ​អាច​និយាយ​បាន​ថា​ ​គាត់​ទាំង​ពីរ​បាន​បណ្តុះ​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ជួយ​ការពារ​បរិស្ថាន […]

«​ដំបូងឡើយ​ ​ខ្ញុំ​ចូល​ធ្វើ​ការ​នៅ​ហាង​បាយ​​។ ​ថ្ងៃ​មួយ​ ​ពេល​កំពុង​ជួយមិត្ត​រួម​ការងារនៅក្រោយហាង​ ​ ​ក៏​មាន​អ្នក​រត់​តុ​មក​រក​ខ្ញុំ​ ​ដោយសារ​តែ​អត់​មាន​អ្នក​ណា​អាច​និយាយ​អង់គ្លេស​ជាមួយ​ភ្ញៀវ​បរទេស​បាន​។ ​ខ្ញុំ​ក៏​ចេញ​ទៅ​ជួយ​បកប្រែបានខ្លះៗ​ ​ហើយ​តាំង​ពី​​នោះ​មក​ ​ខ្ញុំ​ឧស្សាហ៍បានជួយ​ទទួល​ភ្ញៀវ​បរទេសដែរ​។​ ​ឃើញ​ថាខ្ញុំអាចប្រើការបាន​​ ​ថៅកែ​ហាង​ក៏ពឹង​ឲ្យ​ខ្ញុំជួយបក​ប្រែ​ឯកសារ​អង់គ្លេសមួយចំនួនទៀតផងដែរ។ ​ ​តាំងពីពេលហ្នឹងមក ខ្ញុំ​​រក​លុយ​តាម​ការ​បក​ប្រែ​ឯកសារ​ផ្សេងៗបានខ្លះៗ​។ ​ចប់​វិទ្យាល័យ​ ​ខ្ញុំ​បាន​ចូល​រៀន​បរិញ្ញាបត្រ​ភាសា​អង់គ្លេស​។ ​ ពេលគ្រូនាយកគាត់​សម្ភាសន៍ខ្ញុំ​ចូល​រៀន​ ​គាត់ហាក់ដូចជាពេញ​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង។​ គាត់​ក៏​សួរ​ខ្ញុំ​ថា​ ​ចង់ធ្វើ​ជា​គ្រូ​នៅ​សាលា​ហ្នឹង​ទេ។​ ​ខ្ញុំរារែកក្នុងចិត្ត […]

«ខ្ញុំ​ខ្លួន​ឯង​ក៏​ធ្លាប់​អត់​ដឹង​ថា​ខ្ញុំ​ចង់​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​។ ​ពេល​ចប់​វិទ្យាល័យ​ ​ខ្ញុំ​បាន​ដាក់​ពាក្យ​ចូល​រៀន​ផ្នែក​ព័ត៌មានវិទ្យា​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​ ​ប៉ុន្តែ​រៀន​បាន​ពីរ​ឆ្នាំ​ ​ទើប​ខ្ញុំ​ដឹង​ថា​ខ្ញុំអត់​ចូល​ចិត្ត​ខាង​ព័ត៌មានវិទ្យា​ទេ​។​        ​មេរៀន​កាន់​តែ​លំបាក់​ទៅៗ​ ​តែ​ក្នុង​ខ្លួន​វិញ​ ​ខ្ញុំ​អត់​មាន​ទឹក​ចិត្ត​តស៊ូ​ទេ​។ ​ខ្ញុំ​ជឿ​ថា ​បើ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ដែល​ស្រឡាញ់​ ​នោះ​ខ្ញុំ​នឹង​មិន​បោះ​បង់​វា​ទេ​។ ​ផ្ទុយ​ទៅ​វិញ​ ​ខ្ញុំ​នឹង​ខំ​ប្រឹង​ប្រើ​គ្រប់​វិធី​ដើម្បី​សម្រេច​វា​។ ​ខ្ញុំ​ក៏​សម្រេច​ឈប់​រៀន​មួយ​រយៈ​ ​ហើយ​ខ្ញុំ​បាន​ចេញ​ដើរ​កម្សាន្ត ​ជុំវិញ​ពិភពលោក​ដើម្បី​ជួយ​ខ្លួន​ឯង​ស្វែង​រក​អ្វីដែល​ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​ ។ ​ខ្ញុំ​គិត​ថា​ ​ពេល​ដើរ​មើល​ស្រុក​គេ​ ​ប្រហែល​ជា​អាច​ដឹង​ថា​​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​អ្វី​ជាង​គេ​។ មុន​ពេល​មក​វិញ​ ​ខ្ញុំ​នៅ​ចាំ​បាន​ថា​ […]

«​ខ្ញុំ​គិត​ថា​ កង្វះ​ស្រ្តី​នៅ​ក្នុង​ផ្នែក​ព័ត៌មានវិទ្យាមិន​មែន​មក​ពី​មនុស្ស​ស្រីមិន​អាច​ធ្វើ​បាន​ដូច​មនុស្ស​ប្រុស​ទេ​។ ​ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​ព័ត៌មានវិទ្យា​ ​និង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ​ ​អញ្ចឹង​អាច​និយាយ​បាន​ថា​ ​មនុស្ស​ស្រី​ក៏​អាច​រៀន​មុខ​វិជ្ជា​នេះ​បាន​ដែរ​ ​ប៉ុន្តែ​កន្លង​មក​តាម​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​ខ្ញុំ​ធ្លាប់​ជួប​ មនុស្ស​ភាគ​ច្រើន​តែង​យល់​ថា​ ​ព័ត៌មានវិទ្យា​គឺ​សម្រាប់​តែ​ប្រុសៗ​ ​ហើយ​​ចំពោះ​ស្រីៗ​ ​វា​អត់​សម​ទេ​។ ​ តាម​ការ​អង្កេត​របស់​ខ្ញុំ​ ​បុរស​ ​និង​ស្រ្តី​ ​មាន​លក្ខណៈ​ពិសេស​ខុសៗ​គ្នាមួយចំនួន នៅក្នុងមុខវិជ្ជា​ ព័ត៌មានវិទ្យា​។ ដូច្នេះ ​បើ​ ក្រុមហ៊ុន​ ឬ​ស្ថាប័ន​ព័ត៌មានវិទ្យា​មាន​ចំនួន​បុគ្គ​លិក​ភេទ​ស្រី​ និង​ភេទ​ប្រុស​ច្រើន​ដូច​គ្នា […]

«កើត​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​បង​ប្អូន​៦​នាក់ ​គ្មាន​សូម្បី​តែ​បាយ​ហូប​គ្រប់​គ្រាន់​ រស់​នៅ​ក្នុង​ខ្ទម​លើ​ដី​ដែលសុំ​គេនៅបណ្តោះ​អាសន្ន ឪពុក​ម្តាយ​ខ្ញុំ​សម្រេច​ចិត្ត​ចាក​ចោល​ខ្ញុំ​ និង​បង​ប្អូន​ខ្ញុំ​ ទៅ​ធ្វើ​ការ​នៅ​ជាយ​ដែន​ប្រទេស​ថៃ​តាំង​ពី​ខ្ញុំ​មាន​អាយុ​ប្រហែល​៦​ឆ្នាំ​ ដោយ​ទុក​ពួក​យើង​ចោល ប៉ុន្តែ​ក្រោយ​មក​គាត់​ក៏​មក​យើង​ទៅ​នៅ​ជា​មួយវិញ​។ ជីវិត​នៅជាយដែន​កាន់​តែ​វេទ​នា​ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ទៅ​សុំ​ទាន​គេ​ ទៅ​រើស​អាហារ​នៅ​លើ​គំនរ​សំរាម​យក​មក​ញុំា​ និង​ដើរ​រើស​អេត​ចាយ​ ដើម្បី​គ្រាន់​តែ​រស់​។ ខ្ញុំ​នៅ​តែ​ចាំ​បាន​ពី​អារម្មណ៍​នៅ​ពេល​ដែល​អត់​អី​ញុំា​ ដេកអោបពោះ ផឹកតែទឹក ថា​វា​លំ​បាក​ទ្រាំ​ប៉ុណ្ណា។ នៅ​ពេល​ដែល​ខ្ញុំ​អាយុ​ប្រហែល​៩​ឆ្នាំ​ ខ្ញុំ​​ត្រូវ​កំ​ព្រា​ទាំងឪពុកទាំង​ម្តាយ។ ភាព​លំបាក​ និង​ភាព​អត់​ឃ្លាន​ទាំង​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ម្នាក់​ចេះ​តស៊ូ​ ខំ​ប្រឹង​ប្រែង​ […]

  «​បច្ចុប្បន្ន​ ​ខ្ញុំ​កំពុង​សិក្សា​ស្រាវ​ជ្រាវ​ពី ​​ដំបែ​។ ​ខ្ញុំ​ចាប់​អារម្មណ៍​វា ពីព្រោះ​វា​ជា​ប្រ​ភេទ​ផលិត​ផល​មួយ​ដែល​មាន​វត្ត​មាន​នៅ​ស្រុក​ខ្មែរ​រាប់​សិប​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​​ទោះ​​ជា​​ខ្មែរ​​យើង​​បាន​​ប្រើ​ប្រាស់​​វា​អស់​​រាប់​​រយ​​ឆ្នាំ​​ហើយ​​ក៏​ដោយ​ក៏​មិ​​នទាន់​មាន​នរ​ណា​ម្នាក់​ ឬ​អ្នក​វិទ្យា​សាស្ត្រ​ណា​អាច​ប្រាប់​បាន​ច្បាស់​ថា​ តើ​​ក្នុង​​ដំ​បែ​​មាន​អ្វី​ខ្លះ​?​ តើ​​ក្នុង​ដំបែ​ មាន​ពពួក​អតិ​សុ​ខុម​ប្រាណ​ (​មេ​រោគ​)​​ ប្រ​ភេទ​ណា​ខ្លះ​?​ តើ​​មេ​រោគ​​ក្នុង​ដំ​បែ​ អាច​​ផ្តល់​​ទុក្ខ​ទោស​​ដល់​​អ្នក​​បរិ​ភោគ​​ដែរ​​ឬ​​ទេ​​?​ មេ​រោគ​មាន​ទាំង​ល្អ​ និង​អា​ក្រក់​ ប៉ុ​ន្តែ​តាំង​ពី​ខ្ញុំ​ចូល​រៀន​ និង​​ធ្វើ​ជា​​គ្រូ​​ផ្នែក​​គីមី​ ​និង​បច្ចេក​ទេស​អា​ហារ​​មក​ មិន​​ទាន់​​មាន​នរ​ណា​ប្រាប់​ឲ្យ​បាន​ច្បាស់​ពី​សារ​ធាតុ​ផ្សំ​នៅ​ខាង​ក្នុង​ដំ​បែ​ទេ​។​ អញ្ចឹង​ ខ្ញុំ​គួរ​ស្រាវ​ជ្រា​វ​​​ឲ្យ​​បាន​​ច្បាស់​ពី​​វា​ […]