Loading
ក្លាហាន9
  • ទំព័រដើម
  • អំពីយើង
  • សកម្មភាពយើង
  • ឯកសារអប់រំ
  • រឿងផ្លាស់ប្តូរ
  • ទំនាក់ទំនង
  • Search
  • Menu
  • Facebook
  • Youtube

រឿងនៃការផ្លាស់ប្តូរ៖ ថេ ដាណុល

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ៖ ថេ ដាណុល...

រឿងនៃការផ្លាស់ប្តូរ៖ ថេ ដាណុល

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ៖ ថេ ដាណុល...

រឿងនៃការផ្លាស់ប្តូរ៖ ថេ ដាណុល

ដាណុល អាយុ២២ឆ្នាំ គឺជានិស្សិតឆ្នាំទី៣ ជំនាញគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹង ត្រែង។ គាត់បានស្គាល់កម្មវិធីក្លាហាន9 លើកដំបូងនៅពេលដែលគាត់ចូលរួមកម្មវិធីទស្សនាចរណ៍សិក្សាក្លាហាន9 នៅខេត្តស្ទឹងត្រែង។​ គាត់បានចូលរួមវគ្គបណ្តុះបណ្តាលរយះពេលបីថ្ងៃលើប្រធានបទផ្សេងៗដូចជា ការធ្វើផែនការ ការនិយាយជាសាធារណៈ ការចែករំលែកគន្លឹះដាក់ស្នើសុំអាហាររូបករណ៍ ជំនាញថតរូប និងវីដេអូ។

បន្ទាប់ពីដាណុលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការនិយាយជាសាធារណៈ និងទំនាក់ទំនងដោយមានប្រសិទ្ធភាពជាមួយក្លាហាន9 គាត់ចាប់ផ្តើមមានទំនុកចិត្តក្នុងការនិយាយពេលធ្វើបទបង្ហាញក្នុងថ្នាក់រៀន និងសកម្មភាពស្ម័គ្រចិត្ត។ គាត់បានបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ក្រសែភ្នែកក្នុងពេលធ្វើបទបង្ហាញ​ ការបំបាត់ភាពភ័យខ្លាចនៅលើឆាក ការរៀបចំខ្លួនឲ្យបានគ្រប់គ្រាន់​ និងការប្រើប្រាស់គន្លឹះសម្រាប់ទំនាក់ទំនងឲ្យមានមានប្រសិទ្ធភាព។ “ខ្ញុំមិនមានភាពភ័យខ្លាចទៀតទេ នៅពេលដែលខ្ញុំនិយាយទៅកាន់មនុស្សជុំវិញខ្លួន” ដាណុលបាននិយាយ។ គាត់ក៏បានចែករំលែកគន្លឹះនិយាយជាសាធារណៈទាំងនោះជាមួយមិត្តភក្តិរបស់គាត់ដែលមិនមានទំនុកចិត្តក្នុងការនិយាយជាសាធារណៈ។

ដាណុលក៏បានពណ៌នាអំពីគន្លឹះ និងជំហានសំខាន់ៗមួយចំនួនក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ បន្ទាប់ពីគាត់បានចូលរួមវគ្គចែករំលែកពីព័ត៌មានអាហាររូបករណ៍។ គាត់ក៏បានរៀនពីរបៀបក្នុងការ​ស្រាវជ្រាវព័ត៌មាន      អាហារូបករណ៍ឲ្យមានប្រសិទ្ធិភាព​​ និងការបំពេញលក្ខ័ណ្ឌអាហាររូបករណ៍ដូចជា ប្រវត្តិសិក្សាល្អ ភាសា បទពិសោធន៍ការងារ និងសកម្មភាពសង្គម។

ដាណុលក៏ចាប់អារម្មណ៍និងជំនាញឌីជីថលដូចជា​ ការបង្កើតវីដេអូ ឬក៏មាតិកានៅលើយូធូប​។ គាត់តែងតែចង់រៀនជំនាញទាំងនេះ ប៉ុន្តែគាត់មិនដែលមានឱកាសពីមុន​មកទេ។ ដូច្នេះ គាត់បានសម្រេចចិត្តចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើជំនាញថតរូប និងវីដេអូ។ “ខ្ញុំបានរៀនបច្ចេកទេសថតរូបជាច្រើនដូចជា ការមើលពន្លឺ ការជ្រើសរើសប្លង់ថតឲ្យត្រឹមត្រូវ និងគន្លឹះមួយចំនួនក្នុងការបង្កើតវីដេអូ” ដាណុលបាននិយាយ។

ដាណុលបានកត់សម្គាល់ចំណុចផ្លាស់ប្តូរមួយចំនួនទៅលើខ្លួនគាត់បន្ទាប់ពីគាត់បានចូលរួមកម្មវិធីទស្សនាចរណ៍សិក្សាក្លាហាន9។ ចំណុចទីមួយ គាត់មានភាពក្លាហាន និងមានទំនុកចិត្តជាងមុន ហើយគាត់ហ៊ានចែករំលែកគំនិតរបស់គាត់ទៅកាន់មនុស្សដទៃទៀត។ ចំណុចទីពីរ គាត់មានគោលដៅក្នុងជីវិត និងមានគម្រោងក្នុងការសម្រេចក្តីស្រមៃរបស់គាត់។ គាត់ចាប់ផ្តើមមើលឃើញនូវអ្វីដែលគាត់ចង់សម្រេចបានច្បាស់ជាងមុន។ ជាមួយក្តីស្រមៃចង់ធ្វើជាអ្នកជំនួញម្នាក់ និងបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដាណុលបានបែងចែកគម្រោងរបស់គាត់ជារយៈពេលខ្លី និងវែង ដើម្បីសម្រេចក្តីស្រមៃក្នុងរយះពេល១០​ឆ្នាំ។​ គម្រោងរយះពេលខ្លីរបស់គាត់គឺចាប់យកឯកទេសគ្រប់គ្រងធុរកិច្ច និងខិតខំរៀនដើម្បីបញ្ចប់ការសិក្សា។​ គាត់មានបំណងធ្វើការនៅក្នុងក្រុមហ៊ុនមួយដើម្បីទទួលបានបទពិសោធន៍អាជីវកម្ម សន្សំលុយ រៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងបច្ចេកទេសសំខាន់ៗផ្សេងទៀតក្នុងទំនាក់ទំនង និងការគ្រប់គ្រង មុនពេលដែលគាត់អាចបង្កើតក្រុមហ៊ុនខ្លួន​ឯងបាន។​ ដោយមានការលើកទឹកចិត្តខ្ពស់ ដាណុលមានការតាំងចិត្តសម្រេចគម្រោងរបស់គាត់ម្តងមួយជំហានៗដោយមិនបោះបង់។

“ការធ្វើផែនការពិតជាមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់សម្រេចក្តីស្រមៃរបស់អ្នក ហើយបើអ្នកមិនមានគម្រោងច្បាស់លាស់ទេ អ្នកនិងមានអារម្មណ៍ថាពិបាកក្នុងការដើរទៅមុខ ឬក៏បរាជ័យនៅចំណុចណាមួយ។” ដាណុលបាននិយាយ។


រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action

ព័ត៌មានអប់រំស្រដៀងនេះ

Story of Change: Hout Sovannarith

January 2, 2019/by Editor
Q&A - Gender Equality at Workplace

តើធ្វើដូចម្តេចទើបស្រ្តីមានភាពស្មើគ្នាជាមួយបុរសក្នុងកិច្ចការងារ?

July 19, 2017/by Editor

អ្នកថតរូប

July 5, 2018/by Editor

អាជីវកម្មទំពាំងបាយជូរ

September 18, 2017/by Editor

គេថា បើមានការបៀតបៀនកេរ្តិ៍ខ្មាស់ គួរតែទៅប្រាប់មេ ចុះបើមេជា អ្នកបៀតបៀនវិញ យើងគួរទៅប្រាប់ អ្នកណាគេទៅ?

September 12, 2017/by Editor

គន្លឹះក្នុងការជោគជ័យ

July 6, 2018/by Editor
ព័ត៌មានអប់រំផ្សេងៗ
ទាំងអស់/STEM/TVET/ការងារ/ចំណាកស្រុក/ជំនាញទន់/ហិរញ្ញវត្ថុ
business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

September 18, 2018/by Editor

ជីវិតវាបែបហ្នឹង បើមិនប្រឹងដោយខ្លួនឯង អ្នកណាមកប្រឹងជំនួសយើងទៅ?

August 11, 2018/by Editor

របៀបរៀនត្រៀមប្រឡងបាក់ឌុប

July 12, 2018/by Editor

ការច្នៃម៉ូតសម្លៀកបំពាក់៖ អ្នកជំនាញ​ ចែករំលែកបទពិសោធន៍

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ សំ សាវង្ស

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 27, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី១០​ (Dream Station)

January 19, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៩ (Dream Station)

January 14, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៨ (Dream Station)

January 5, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី៧ (Dream Station)

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

August 22, 2018/by Editor

កីតម្បាញ

August 3, 2018/by Editor

តើសូរីតា និងរស្មីអាចធ្វើវាបានទេ ក្នុងរយៈពេល៩វិនាទី? | 909 SHOW EP 03

July 12, 2018/by Editor

គំនិតក្នុងការអភិវឌ្ឍន៍និង​ ស្វែងរកឱកាសអាជីព

July 5, 2018/by Editor

ការធ្វើអាជីវកម្លលក់មការ៉ែម – កម្មវិធីទស្សនាចរណ៏សិក្សាក្លាហាន9 ក្នុងខេត្តបន្ទាយមានជ័យ

Klahan9

កម្មវិធី​ក្លាហាន9 ផលិត​ដោយ​អង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយ​កម្មវិធី​អភិវឌ្ឍន៍អ​ង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNDP) និងស្ថាន​ទូត​ស៊ុយ​អែដ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ     ការប្រកាសមិនទទួលខុសត្រូវរបស់វេបសាយ     គោលការណ៍ឯកជនភាព

រក្សាសិទ្ធិគ្រប់យ៉ាង © ២០១៧ BBC Media Action

BBC Media Action បានចុះបញ្ជីនៅប្រទេសអង់គ្លេស និង ប្រទេសវ៉ែល ជាស្ថាប័នសប្បុរសធម៌លេខ ១០៧៦២៣៥ និងក្រុមហ៊ុនលេខ ៣៥២១ ។

Story of Change: The Danol រឿងនៃការផ្លាស់ប្តូរ៖ នឿន ដាវីន... Scroll to top