Loading
ក្លាហាន9
  • ទំព័រដើម
  • អំពីយើង
  • សកម្មភាពយើង
  • ឯកសារអប់រំ
  • រឿងផ្លាស់ប្តូរ
  • ទំនាក់ទំនង
  • Search
  • Menu
  • Facebook
  • Youtube

រឿងនៃការផ្លាស់ប្តូរ៖ នឿន ដាវីន (យុវទូតក្លាហាន9)

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ៖ នឿន ដាវីន (យុវទូតក្លាហាន9)...

រឿងនៃការផ្លាស់ប្តូរ៖ នឿន ដាវីន (យុវទូតក្លាហាន9)

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ៖ នឿន ដាវីន (យុវទូតក្លាហាន9)...

រឿងនៃការផ្លាស់ប្តូរ៖ នឿន ដាវីន (យុវទូតក្លាហាន9)

“ក្តីស្រមៃក្លាយជាសកម្មជនសិទ្ធិមនុស្សនៅប្រទេសកម្ពុជាពិតជាមានឧបសគ្គជាច្រើន ដែលមនុស្សភាគច្រើនគិតថាវាមិនអាចទៅរួច​ ហើយផ្ទុយទៅនិងបទដ្ឋានសង្គម។ វាត្រូវបានគេមើលឃើញជាទូទៅថា ការធ្វើជាសកម្មជននៅប្រទេសកម្ពុជាមិនមានសុវត្ថិភាព ហើយគេមិនរំពឹងថាមនុស្សស្រីវ័យក្មេងដូចជាខ្ញុំអាចធ្វើបាន។” ​ដាវីនបាននិយាយ។​

បច្ចុប្បន្ន ដាវីនគឺជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។​ ដាវីនមានក្តីស្រមៃចង់ក្លាយជាសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានក្នុងអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិជាដើម។ ក្នុងពេលជាមួយគ្នា នាងក៏ចង់មានជំនួញដាំផ្កា និងបន្លែនៅស្រុកកំណើតផងដែរ​។

តាមទស្សនៈរបស់ឪពុកម្តាយរបស់ដាវីន ក្តីស្រមៃរបស់នាងមិនអាចទៅរួចទេ ដោយសារពួគគាត់គិតថាការធ្វើការ និងធ្វើដំណើរទៅតាមខេត្តអាចមានគ្រោះថ្នាក់ច្រើន ហើយសុវត្ថិភាពរបស់នាងអាចនិងមានភាពប្រថុយប្រថាន។ ទោះបីជាយ៉ាងណាក៏ដោយ ដាវីនជឿជាក់ថានាងអាចធ្វើវាបាន ហើយនាងនឹងបង្ហាញឪពុកម្តាយថាអ្វីដែលពួកគេគិតគឺមិនត្រឹមត្រូវទេ។ ដាវីនបានឈប់ទទួលការជួយពីឪពុកម្តាយរបស់នាង ហើយផ្ទុយមកវិញនាងបានស្វែងរកការងារធ្វើដើម្បីផ្គត់ផ្គង់ការស្នាក់នៅនៅក្នុងទីក្រុងភ្នំពេញ។ នាងគិតថា​ការទទួលជំនួយពីឪពុកម្តាយរបស់នាងអាចដាក់សម្ពាធដល់នាងមិនឲ្យបន្តការសិក្សាឲ្យបានខ្ពស់ជាងនេះ។​

ដាវីនបានចាប់ផ្តើមមើលកម្មវិធីស្ថានីយក្តីស្រមៃនៅពេលដែលនាងបាន​ចូលរួមវគ្គបណ្តុះបណ្តាលជាមួយអង្គការ BBC Media Action ជាយុវទូតក្លាហាន9។ នាងត្រូវបានតម្រូវឲ្យមើលកម្មវិធីស្ថានីយក្តីស្រមៃ និងតាមដានមាតិការបស់ក្លាហាន៩ដោយខ្លួនឯង។ ដាវីនចាំបានពីខ្សែរឿងរបស់ស្រីរ៉ុងអំពីការចរចារ និងរឿងអង្គការក្រៅរដ្ឋាភិបាលអំពីការធ្វើផែនការ។​ តាមរយៈរឿងរបស់ស្រីរ៉ុងអំពីការចាប់ផ្តើមអាជីវកម្មផ្កា ដាវីនបានរៀនពីជំនាញនៃការចរចារ​ ដែលនាងអាចយកវាទៅប្រើប្រាស់ក្នុងការចរចារជាមួយឪពុកម្តាយរបស់នាងអំពីក្តីស្រមៃផ្ទាល់ខ្លួន និងអ្វីដែលពួកគាត់មិនយល់ព្រម ជាពិសេសទៅលើគោលបំណងចង់ក្លាយជាសកម្មជន។ មិនដូចពីមុន នាងបានចាប់ផ្តើមបង្ហាញប្រាប់ឪពុកម្តាយពីព័ត៌មានផ្ទាល់ខ្លួនដោយគ្មានការស្ទាក់ស្ទើរ។ ស្ថានភាពនេះក៏ត្រូវបានផ្លាស់ប្តូរ​ព្រោះឥលូវឪពុកម្តាយរបស់នាងចាប់ផ្តើមយល់ និងបើកទូលាយចំពោះនាង ទោះបីជាពួកគេនៅតែចង់ឃើញនាងរៀបការក៏ដោយ។

ដាវីនពិតជាចូលចិត្តវីដេអូស្ថានីយក្តីស្រមៃអំពីអង្គការក្រៅរដ្ឋាភិបាល ដែលជាការឆ្លុះបញ្ចាំងអំពីបទពិសោធន៍របស់នាងពេលនាងមកបន្តការសិក្សានៅភ្នំពេញដំបូង។​ នាងមានការជម្រុញទឹកចិត្តមិនបោះបង់ចោលជីវិតសិក្សារបស់នាង។ បច្ចុប្បន្ន ដាវីនមានការងារធ្វើ និងមានកន្លែងស្នាក់នៅដោយមិនគិតថ្លៃ។ ទោះបីជាការងារបច្ចុប្បន្នរបស់ដាវីនមិនត្រូវគ្នាជាមួយជំនាញរបស់នាង ដាវីននៅតែពេញចិត្តដោយសារការងារនោះជាប្រភពសំខាន់សម្រាប់ការចំណាយប្រចាំខែរបស់នាង។ ឥឡូវដាវីនចាប់ផ្តើមបែងចែកគម្រោងរបស់នាងជាជំហានតូចៗ និងបន្តដើរទៅកាន់ក្តីស្រមៃរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ ដែលវាជាការជម្រុញពីវគ្គបណ្តុះបណ្តាល “ច្នៃក្តីស្រមៃឲ្យទៅជាគោលដៅជីវិត” ដោយក្លាហាន9។  ជាមួយនិងគម្រោងច្បាស់លាស់ក្នុងការសម្រេចក្តីស្រមៃ ដាវីនខិតខំបង្កើនសមត្ថភាពភាសាអង់គ្លេស និងព្យាយាមដោះស្រាយបញ្ហាក្នុងការចំណាយ ការសិក្សា និងការងារដោយខ្លួនឯង។​ នាងក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមផ្សេងៗ ដូចជាកម្មវិធីសប្បុរសធម៌ វគ្គបណ្តុះបណ្តាលផ្សេងៗ និងការប្រកួតប្រជែងនានា។ នាងក៏ចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយអ្នកធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាល ចូលរួមក្នុងការងារស្ម័គ្រចិត្ត និងរស់នៅដោយឯករាជ្យនៅក្នុងទីក្រុង។ ដាវីនកំពុងព្យាយាមសម្រេចក្តីស្រមៃរបស់នាង ហើយជំហានទាំងអស់នេះ អាចជួយឲ្យនាងសម្រេចក្តីស្រមៃក្លាយជាសកម្មជនសិទ្ធិមនុស្សនៅថ្ងៃណាមួយ។

“ព្យាយាមចាប់យកឱកាសនៅពេលដែលវាបង្ហាញខ្លួននៅចំពោះមុខអ្នក មានគម្រោងច្បាស់លាស់សម្រាប់ក្តីស្រមៃរបស់យើង និងស្វែងរកព័ត៌មានដែលយើងត្រូវការដើម្បីសម្រេចក្តីស្រមៃ។​” ដាវីននិយាយទៅកាន់អ្នកដែលមានក្តីស្រមៃផ្សេងទៀត។​


រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action

ព័ត៌មានអប់រំស្រដៀងនេះ

រាជិនីក្រមា​ មាន សូនីតា ចែករំលែកពី បទពិសោធន៍ជោគជ័យ​ | 909 SHOW EP 14​

September 28, 2018/by Editor

អ្នកប្រឹក្សាស្រាវជ្រាវ ឯករាជ្យ

July 6, 2018/by Editor

អាជីវកម្ម៖ ចម្លាក់រូបព្រះ

August 6, 2018/by Editor

តារា “រសជាតិជីវិត” វិលត្រលប់មកវិញម្ដងទៀតហើយ | 909 SHOW EP 01

August 1, 2018/by Editor

គន្លឹះក្នុងការបង្កើនទំនុកចិត្តលើខ្លួនឯង

September 18, 2018/by Editor
Klahan9 TV - Episode 07

កម្មវិធីក្លាហាន9 តាមទូរទស្សន៍ភាគទី៧ – ប្រសិនបើ

July 18, 2017/by Editor
ព័ត៌មានអប់រំផ្សេងៗ
ទាំងអស់/STEM/TVET/ការងារ/ចំណាកស្រុក/ជំនាញទន់/ហិរញ្ញវត្ថុ
business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

September 18, 2018/by Editor

ជីវិតវាបែបហ្នឹង បើមិនប្រឹងដោយខ្លួនឯង អ្នកណាមកប្រឹងជំនួសយើងទៅ?

August 11, 2018/by Editor

របៀបរៀនត្រៀមប្រឡងបាក់ឌុប

July 12, 2018/by Editor

ការច្នៃម៉ូតសម្លៀកបំពាក់៖ អ្នកជំនាញ​ ចែករំលែកបទពិសោធន៍

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ សំ សាវង្ស

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 27, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី១០​ (Dream Station)

January 19, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៩ (Dream Station)

January 14, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៨ (Dream Station)

January 5, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី៧ (Dream Station)

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

August 22, 2018/by Editor

កីតម្បាញ

August 3, 2018/by Editor

តើសូរីតា និងរស្មីអាចធ្វើវាបានទេ ក្នុងរយៈពេល៩វិនាទី? | 909 SHOW EP 03

July 12, 2018/by Editor

គំនិតក្នុងការអភិវឌ្ឍន៍និង​ ស្វែងរកឱកាសអាជីព

July 5, 2018/by Editor

ការធ្វើអាជីវកម្លលក់មការ៉ែម – កម្មវិធីទស្សនាចរណ៏សិក្សាក្លាហាន9 ក្នុងខេត្តបន្ទាយមានជ័យ

Klahan9

កម្មវិធី​ក្លាហាន9 ផលិត​ដោយ​អង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយ​កម្មវិធី​អភិវឌ្ឍន៍អ​ង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNDP) និងស្ថាន​ទូត​ស៊ុយ​អែដ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ     ការប្រកាសមិនទទួលខុសត្រូវរបស់វេបសាយ     គោលការណ៍ឯកជនភាព

រក្សាសិទ្ធិគ្រប់យ៉ាង © ២០១៧ BBC Media Action

BBC Media Action បានចុះបញ្ជីនៅប្រទេសអង់គ្លេស និង ប្រទេសវ៉ែល ជាស្ថាប័នសប្បុរសធម៌លេខ ១០៧៦២៣៥ និងក្រុមហ៊ុនលេខ ៣៥២១ ។

រឿងនៃការផ្លាស់ប្តូរ៖ ថេ ដា... រឿងនៃការផ្លាស់ប្តូរ៖ ស ពិស... Scroll to top