Loading
ក្លាហាន9
  • ទំព័រដើម
  • អំពីយើង
  • សកម្មភាពយើង
  • ឯកសារអប់រំ
  • រឿងផ្លាស់ប្តូរ
  • ទំនាក់ទំនង
  • Search
  • Menu
  • Facebook
  • Youtube

រឿងនៃការផ្លាស់ប្តូរ៖ ស ពិសិដ្ឋ

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ៖ ស ពិសិដ្ឋ...

រឿងនៃការផ្លាស់ប្តូរ៖ ស ពិសិដ្ឋ

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ៖ ស ពិសិដ្ឋ...

រឿងនៃការផ្លាស់ប្តូរ៖ ស ពិសិដ្ឋ (ទស្សនិកជនតាមទូរទស្សន៍របស់ក្លាហាន9)

 “ខ្ញុំគិតថាខ្ញុំអាចមានក្តីស្រមៃធំជាងមុន ​ហើយខ្ញុំមានទំនុកចិត្តជាងមុនក្នុងការធ្វើឲ្យក្តីស្រមៃនេះក្លាយជាការពិត។ អ្នកមិនគួរបោះបង់ក្តីស្រមៃរបស់អ្នកចោលនោះទេ ទោះបីជាវាធំឬតូចក៏ដោយ អ្នកត្រូវតែមានគោលដៅច្បាស់លាស់ដើម្បីសម្រេចវាបាន។” ពិសិដ្ឋបាននិយាយ។

ពិសិដ្ឋបច្ចុប្បន្នកំពុងធ្វើការនៅធនាគារប្រៃសណីយកម្ពុជា។​ គាត់បានតាមដានកម្មវិធីក្លាហាន9តាមរយៈការចាក់ផ្សាយកម្មវិធីស្ថានីយក្តីស្រមៃតាមទូរទស្សន៍ និងតាមរយៈកម្មវិធី 9:09 តាមយូធូប។

ដោយមានការជម្រុញទឹកចិត្តតាមរយៈរឿងរបស់ស្រីរ៉ុង និងអ្នកផ្សេងទៀត ពិសិដ្ឋមានការតាំងចិត្តបន្ត និងពង្រឹងក្តីស្រមៃរបស់ខ្លួន។ តាមរយៈរឿងស្ថានីយក្តីស្រមៃផ្សេងទៀត ពិសិដ្ឋក៏បានរៀនពីការធ្វើផែនការហិរញ្ញវត្ថុ និងចែករំលែកទៅកាន់សិស្សនៅពេលដែលគាត់ស្ម័គ្រចិត្តបង្រៀនកម្មវិធីទូរស័ព្ទនៅវិទ្យាស្ថានមួយ។​

ពិសិដ្ឋបានរៀនពីរបៀបក្នុងការធ្វើគម្រោង ការរៀបចំគោលដៅ និងស្វែងរកគំនិតថ្មីៗដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។ គាត់មានក្តីស្រមៃចង់បើកហាងកាហ្វេមួយ ហើយគាត់ទទួលបានគំនិតមួយចំនួនពីកម្មវិធីស្ថានីយក្តីស្រមៃដូចជា ការរៀបចំថវិកា ការធ្វើគម្រោងហិរញ្ញវត្ថុ ការចំណាយប្រចាំខែ  និងរៀបចំបញ្ជីសម្ភារៈដែលត្រូវការក្នុងការបើកហាងកាហ្វេ។ ​ ពិសិដ្ឋបាននិយាយថា គាត់និងសម្រេចវាឲ្យបានក្នុងរយៈពេលមួយឆ្នាំ។ គាត់បានទទួលស្គាល់ថាវាគឺជាក្តីស្រមៃធំមួយ ប៉ុន្តែគាត់នឹងមិនបោះបង់វាចោលជាដាច់ខាត។ “នៅតាមផ្លូវក្នុងការសម្រេចក្តីស្រមៃរបស់ខ្ញុំ មានឧបសគ្គច្រើនរាប់មិនអស់ ប៉ុន្តែខ្ញុំ​ត្រូវតែប្រឈមមុខនិងវា និងស្វែងរកវិធីណាដែលអាចសម្រេចបានដើម្បីដោះស្រាយបញ្ហាទាំងនោះ។” ពិសិដ្ឋបានបន្ថែម។

ដើម្បីរកលុយឲ្យបានច្រើន ពិសិដ្ឋចង់ពង្រីកហាងកាត់ដេរម្តាយរបស់គាត់ឲ្យធំជាងមុន។  “ខ្ញុំចង់ធ្វើឲ្យហាងកាត់ដេររបស់គ្រួសារខ្ញុំមានអ្នកជិតខាងស្គាល់ និងធ្វើឲ្យគេដឹងថាយើងពូកែលើជំនាញរបស់យើង។ ដូច្នេះ ហេតុអ្វីមិនធ្វើឲ្យវាធំជាងមុន?” គាត់បាននិយាយ។​

ដោយមានការជម្រុញទឹកចិត្តពីរឿងស្ថានីយក្តីស្រមៃរបស់ស្រីរ៉ុង ដែលពិសិដ្ឋបានមើល និងបង្ហាញទៅម្តាយរបស់គាត់បានសម្រេចចិត្តពិភាក្សាជាមួយម្តាយរបស់គាត់ដោយផ្ទាល់អំពីគម្រោងរបស់គាត់ “ខ្ញុំមិនហ៊ាននិយាយដោយចំហជាមួយម្តាយរបស់ខ្ញុំទេមុនពេលដែលខ្ញុំបានមើលស្ថានីយក្តីស្រមៃ។ ប៉ុន្តែឥឡូវខ្ញុំហ៊ានពិភាក្សាជាមួយគាត់ និងស្តាប់យោបល់គាត់” ពិសិដ្ឋបានបន្ថែម។ ជាផ្នែកមួយនៃគម្រោង ពិសិដ្ឋចង់សង់ផ្ទះមួយជាន់ទៀត ​ទើបគាត់អាចយកផ្ទះជាន់ក្រោមធ្វើជាហាងកាត់ដេរ។ គាត់ក៏មានគម្រោងខ្ចីលុយពីធនាគារ និងបែងចែកលុយដើម្បីសម្រេចគម្រោងរបស់គាត់។

ចំពោះទំនាក់ទំនងគ្រួសារ ពិសិដ្ឋបានរៀនស្វែងយល់ពីវីដេអូស្ថានីយក្តីស្រមៃរបស់គ្រីស ដែលជាមនុស្សប្រុសច្នៃម៉ូតសំលៀកបំពាក់។ គាត់ស្វែងយល់ពីនិន្នាការភេទនៅប្រទេសកម្ពុជាដែលកម្រិតមនុស្សភាគច្រើនមិនឲ្យសម្រេចក្តីស្រមៃរបស់ពួកគេ​ ហើយវាបានរំលឹកពិសិដ្ឋពីរឿងប្អូនរបស់គាត់។ ពិសិដ្ឋបានបង្ហាញរឿងរបស់គ្រីសទៅកាន់ម្តាយរបស់គាត់ ដោយសង្ឃឹមថាម្តាយគាត់និងយល់ពីជម្រើស ​និងអ្វីដែលប្អូនរបស់គាត់កំពុងធ្វើ។ ដោយមានការយល់ពីគ្នាទៅវិញទៅមក ទំនាក់ទំនងគ្រួសាររបស់ពិសិដ្ឋមានភាពប្រសើរឡើងទៅលើការចរចារ និងទទួលយកគំនិតពីគ្នាទៅវិញទៅមក។


រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action

ព័ត៌មានអប់រំស្រដៀងនេះ

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

January 9, 2019/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី១០​ (Dream Station)

January 27, 2018/by Editor

បើ​មិត្ត​អ្នក​ថា​ការងារ​ហ្នឹង​ល្អ តើ​អ្នក​ជឿ​ប៉ុន្មាន​ភាគ​រយ?

July 17, 2017/by Editor

អំពើ បៀតបៀនកេរ្តិ៍ខ្មាស់ កើតឡើងតែចំពោះបុគ្គល មានភេទផ្ទុយគ្នាទេ មែនអត់?

September 20, 2017/by Editor

បានមើលស្ថានីយក្ដីស្រមៃនៅតាម CTN ហើយនៅ? មោះមកជួបការ Live អំពី dreamer

November 30, 2017/by Editor

តារា “រសជាតិជីវិត” វិលត្រលប់មកវិញម្ដងទៀតហើយ | 909 SHOW EP 01

August 1, 2018/by Editor
ព័ត៌មានអប់រំផ្សេងៗ
ទាំងអស់/STEM/TVET/ការងារ/ចំណាកស្រុក/ជំនាញទន់/ហិរញ្ញវត្ថុ
business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

September 18, 2018/by Editor

ជីវិតវាបែបហ្នឹង បើមិនប្រឹងដោយខ្លួនឯង អ្នកណាមកប្រឹងជំនួសយើងទៅ?

August 11, 2018/by Editor

របៀបរៀនត្រៀមប្រឡងបាក់ឌុប

July 12, 2018/by Editor

ការច្នៃម៉ូតសម្លៀកបំពាក់៖ អ្នកជំនាញ​ ចែករំលែកបទពិសោធន៍

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ សំ សាវង្ស

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 27, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី១០​ (Dream Station)

January 19, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៩ (Dream Station)

January 14, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៨ (Dream Station)

January 5, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី៧ (Dream Station)

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

August 22, 2018/by Editor

កីតម្បាញ

August 3, 2018/by Editor

តើសូរីតា និងរស្មីអាចធ្វើវាបានទេ ក្នុងរយៈពេល៩វិនាទី? | 909 SHOW EP 03

July 12, 2018/by Editor

គំនិតក្នុងការអភិវឌ្ឍន៍និង​ ស្វែងរកឱកាសអាជីព

July 5, 2018/by Editor

ការធ្វើអាជីវកម្លលក់មការ៉ែម – កម្មវិធីទស្សនាចរណ៏សិក្សាក្លាហាន9 ក្នុងខេត្តបន្ទាយមានជ័យ

Klahan9

កម្មវិធី​ក្លាហាន9 ផលិត​ដោយ​អង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយ​កម្មវិធី​អភិវឌ្ឍន៍អ​ង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNDP) និងស្ថាន​ទូត​ស៊ុយ​អែដ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ     ការប្រកាសមិនទទួលខុសត្រូវរបស់វេបសាយ     គោលការណ៍ឯកជនភាព

រក្សាសិទ្ធិគ្រប់យ៉ាង © ២០១៧ BBC Media Action

BBC Media Action បានចុះបញ្ជីនៅប្រទេសអង់គ្លេស និង ប្រទេសវ៉ែល ជាស្ថាប័នសប្បុរសធម៌លេខ ១០៧៦២៣៥ និងក្រុមហ៊ុនលេខ ៣៥២១ ។

រឿងនៃការផ្លាស់ប្តូរ៖ នឿន ដាវីន... រឿងនៃការផ្លាស់ប្តូរ​៖ ពេជ្រ... Scroll to top