Loading
ក្លាហាន9
  • ទំព័រដើម
  • អំពីយើង
  • សកម្មភាពយើង
  • ឯកសារអប់រំ
  • រឿងផ្លាស់ប្តូរ
  • ទំនាក់ទំនង
  • Search
  • Menu
  • Facebook
  • Youtube

រឿងនៃការផ្លាស់ប្តូរ​៖ ពេជ្រ រាជ

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ​៖ ពេជ្រ រាជ...

រឿងនៃការផ្លាស់ប្តូរ​៖ ពេជ្រ រាជ

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ​៖ ពេជ្រ រាជ...

រឿងនៃការផ្លាស់ប្តូរ​៖ ពេជ្រ រាជ ​(អ្នកតាមដានតាមប្រព័ន្ធអនឡាញរបស់ក្លាហាន៩)

 “មាតិការបស់ក្លាហាន9 បានផ្លាស់ប្តូរការគិតរបស់ខ្ញុំ គ្រប់គ្រងការឆ្លើយតបទៅនិងបញ្ហាប្រចាំថ្ងៃ និងធ្វើឲ្យខ្ញុំមានភាពចាស់ទុំជាងមុន។ វាដូចជាមេរៀនជីវិតមួយដែលខ្ញុំងាយស្រួលរៀន និងចែករំលែកជាមួយមិត្តភក្តិ ហើយវាអាចរំលឹកខ្ញុំគ្រប់ពេលដែលខ្ញុំធ្វើអ្វីមួយ។“ ​

សព្វថ្ងៃ រាជគឺជាតន្ត្រីករម្នាក់ដែលលេងនៅតាមបា​ ក្លឹប និងភោជនីយដ្ឋាន។ ពេលខ្លះគាត់ក៏ធ្វើការផ្សេងៗបន្ទាប់បន្សំដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់គាត់។ រាជមានក្តីស្រមៃចង់ក្លាយជាតន្រ្តីករល្បីម្នាក់ និងរកលុយដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់ឲ្យបានគ្រប់គ្រាន់។

“ក្លាហាន9បានជម្រុញទឹកចិត្តខ្ញុំជាច្រើនចាប់តាំងពីខ្ញុំចាប់ផ្តើមស្គាល់មក ហើយវាបានផ្តល់ឲ្យខ្ញុំនូវមេរៀនជីវិតដ៏មានតម្លៃ​ដូចជា ការផ្លាស់ប្តូរទំលាប់ចាយលុយខ្ជះខ្ជាយ និងគ្មានផែនការ”។ ក្រៅពីការជម្រុញទឹកចិត្តពីក្លាហាន9 ឥឡូវរាជមានគម្រោងបង្កើតបទចម្រៀងនិពន្ធខ្លួនឯង ជាមួយបទភ្លេងថ្មីដែលអាចធ្វើឲ្យមានមនុស្សស្គាល់គាត់កាន់តែច្រើន។ ដោយមានឱកាសតិចតួច រាជគិតថាគាត់មិនអាចសម្រេចក្តីស្រមៃគាត់បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែរក្សាទុកក្នុងចិត្តនូវអ្វីដែលគាត់ចង់ធ្វើ និងឈប់គិតពីការបោះបង់វា។

ចំពោះរាជ បទចម្រៀងក្លាហាន9មានឥទ្ធិពលចំពោះគាត់ជាងគេ។ “ខ្ញុំចូលចិត្តស្តាប់បទចម្រៀងក្លាហាន9 ពីព្រោះវាធ្វើឲ្យខ្ញុំមានចិត្តស្ងប់ ផ្លាស់ប្តូរអារម្មណ៍របស់ខ្ញុំ និងធ្វើឲ្យខ្ញុំគិតពីក្តីស្រមៃរបស់ខ្ញុំ។ ខ្ញុំស្តាប់បទចម្រៀង ហើយកត់ទុកនូវអត្ថន័យបទចម្រៀង។ វារំលឹកខ្ញុំពីអ្វីដែលខ្ញុំបានជួបប្រទះ និងអ្វីដែលខ្ញុំគួរធ្វើដើម្បីផ្លាស់ប្តូរខ្លួនឯង។” រាជបានបន្ថែម។​

រាជបានកត់សំគាល់ឃើញការផ្លាស់ប្តូរមួយចំនួនលើខ្លួនគាត់ បន្ទាប់ពីគាត់បានតាមដានទំព័រហ្វេសប៊ុកក្លាហាន9 និងយូធូប។ ចំណុចទីមួយ វាជម្រុញទឹកចិត្តគាត់ឲ្យ​ព្យាយាមជាងមុន និងបន្តអនុវត្តសម្រាប់ជីវិតរបស់គាត់បន្ថែមទៀត។ រាជបានរៀនសន្សំលុយ និងធ្វើគម្រោងសម្រាប់លុយដែលគាត់រកបានពីការលេងភ្លេង។ គាត់ក៏ត្រូវបាន    ជម្រុញទឹកចិត្តមិនឲ្យបោះបង់ចោលក្តីស្រមៃរបស់ខ្លួនទោះបីជាមានឧបសគ្គច្រើនយ៉ាងណា មុនពេលដែលគាត់អាចសម្រេចក្តីស្រមៃក្លាយជាតន្ត្រីករល្បីម្នាក់។ លើសពីនេះទៅទៀត តួអង្គពីស្ថានីយក្តីស្រមៃបានផ្តល់យោបល់ដ៏មានតម្លៃពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងដំណើរជីវិតរបស់ពួកគេ និងរបៀបដោះស្រាយបញ្ហា។ រាជបានបន្ថែមថា៖“សម្រង់ពាក្យសម្តី​ និងមាតិកាដែលខ្ញុំបានមើលនៅលើទំព័រហ្វេសប៊ុកក្លាហាន9 គឺជាការរំលឹកប្រចាំថ្ងៃសម្រាប់ខ្ញុំដើម្បីឲ្យខ្ញុំបន្តផ្លាស់ប្តូរជីវិតរបស់ខ្ញុំឲ្យមានភាពប្រសើរឡើង និងរក្សាក្តីស្រមៃរបស់ខ្ញុំទៅមុខទៀត។”

ក្រៅពីក្តីស្រមៃ រាជក៏មានគម្រោងរយៈពេលខ្លីដើម្បីរកលុយបន្ថែមដែលអាចធ្វើឲ្យគាត់បន្តការសិក្សាបាននៅថ្ងៃណាមួយនិងជួយបងប្អូនរបស់គាត់តាមរយៈការអប់រំ។“ខ្ញុំត្រូវតែធ្វើឲ្យប្រាកដ​ថាខ្ញុំនិងមិនចំណាយលុយដែលរកបានទៅលើរបស់ដែលមិនមានប្រយោជន៍ ប៉ុន្តែសន្សំលុយ​ ធ្វើផែនការ និងស្វែងរកការងារក្រៅម៉ោងបន្ថែមឲ្យបានច្រើ​ន។”  គាត់បានបន្ថែម។​

រាជបាននិយាយទៅកាន់មនុស្សដទៃទៀតថា៖ “បរាជ័យគឺជាមេរៀនជីវិតមួយ។ ប្រសិនបើអ្នកបរាជ័យម្តង អ្នកត្រូវព្យាយាមឲ្យកាន់តែខ្លាំងដើម្បីជោគជ័យ។ បើសិនមិនមានបរាជ័យ អ្នកក៏មិនអាចរកភាពជោគជ័យឃើញដែរ។”


រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action

ព័ត៌មានអប់រំស្រដៀងនេះ

ស្ត្រី និងអាជីព៖ អ្នកប៉ះកង់

July 6, 2018/by Editor

រឿងនៃការផ្លាស់ប្តូរ៖ នឿន ដាវីន (យុវទូតក្លាហាន9)

January 8, 2019/by Editor

ម៉ាក់​ថា​ខ្ញុំ​នៅ​ក្មេង​ណាស់​ ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ការងារ​ដោយ​ខ្លួនឯង ខ្ញុំ​គួរ​ធ្វើ​ម៉េច​ទៅ?

July 17, 2017/by Editor

តើ TVET ជាអ្វី? វាមានសារៈសំខាន់អ្វីខ្លះ?

July 3, 2018/by Editor

តើរវាង​ជីវិត​​ និងការងារ​ធ្វើដូចម្តេចទើបវាទាំង២មានលំនឹង?​ | 909 SHOW EP 10

August 27, 2018/by Editor

Story of Change: Som Savong

January 3, 2019/by Editor
ព័ត៌មានអប់រំផ្សេងៗ
ទាំងអស់/STEM/TVET/ការងារ/ចំណាកស្រុក/ជំនាញទន់/ហិរញ្ញវត្ថុ
business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

September 18, 2018/by Editor

ជីវិតវាបែបហ្នឹង បើមិនប្រឹងដោយខ្លួនឯង អ្នកណាមកប្រឹងជំនួសយើងទៅ?

August 11, 2018/by Editor

របៀបរៀនត្រៀមប្រឡងបាក់ឌុប

July 12, 2018/by Editor

ការច្នៃម៉ូតសម្លៀកបំពាក់៖ អ្នកជំនាញ​ ចែករំលែកបទពិសោធន៍

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ សំ សាវង្ស

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 27, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី១០​ (Dream Station)

January 19, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៩ (Dream Station)

January 14, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៨ (Dream Station)

January 5, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី៧ (Dream Station)

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

August 22, 2018/by Editor

កីតម្បាញ

August 3, 2018/by Editor

តើសូរីតា និងរស្មីអាចធ្វើវាបានទេ ក្នុងរយៈពេល៩វិនាទី? | 909 SHOW EP 03

July 12, 2018/by Editor

គំនិតក្នុងការអភិវឌ្ឍន៍និង​ ស្វែងរកឱកាសអាជីព

July 5, 2018/by Editor

ការធ្វើអាជីវកម្លលក់មការ៉ែម – កម្មវិធីទស្សនាចរណ៏សិក្សាក្លាហាន9 ក្នុងខេត្តបន្ទាយមានជ័យ

Klahan9

កម្មវិធី​ក្លាហាន9 ផលិត​ដោយ​អង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយ​កម្មវិធី​អភិវឌ្ឍន៍អ​ង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNDP) និងស្ថាន​ទូត​ស៊ុយ​អែដ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ     ការប្រកាសមិនទទួលខុសត្រូវរបស់វេបសាយ     គោលការណ៍ឯកជនភាព

រក្សាសិទ្ធិគ្រប់យ៉ាង © ២០១៧ BBC Media Action

BBC Media Action បានចុះបញ្ជីនៅប្រទេសអង់គ្លេស និង ប្រទេសវ៉ែល ជាស្ថាប័នសប្បុរសធម៌លេខ ១០៧៦២៣៥ និងក្រុមហ៊ុនលេខ ៣៥២១ ។

រឿងនៃការផ្លាស់ប្តូរ៖ ស ពិស... រឿងនៃការផ្លាស់ប្តូរ៖ ស្រឿង... Scroll to top