Loading
ក្លាហាន9
  • ទំព័រដើម
  • អំពីយើង
  • សកម្មភាពយើង
  • ឯកសារអប់រំ
  • រឿងផ្លាស់ប្តូរ
  • ទំនាក់ទំនង
  • Search
  • Menu
  • Facebook
  • Youtube

រឿងនៃការផ្លាស់ប្តូរ៖ សែ មិនា

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ៖ សែ មិនា...

រឿងនៃការផ្លាស់ប្តូរ៖ សែ មិនា

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ៖ សែ មិនា...

រឿងនៃការផ្លាស់ប្តូរ៖ សែ មិនា (យុវទូតក្លាហាន9)

មិនា អាយុ២១ឆ្នាំ​ បច្ចុប្បន្នគឺជានិស្សិតសាកលវិទ្យាល័យវេស្ទើនខេត្តកំពង់ចាម និងក៏ជាគ្រូបង្រៀនម្នាក់នៅខេត្តត្បូងឃ្មុំដែលមិនជាឆ្ងាយប៉ុន្មានពីផ្ទះរបស់នាង។ កាលពីនៅថ្នាក់វិទ្យាល័យ មិនាមានក្តីស្រមៃចង់ក្លាយជាអ្នកបកប្រែ និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ។ ការសម្រេចក្តីស្រមៃរបស់មិនាមានការលំបាក នាងមិនមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្របន្ទាប់ពីនាងបានបញ្ចប់ការសិក្សាថ្នា្កក់ទី១២ ដោយសារតែគ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់។ បន្ទាប់មក ឪពុកម្តាយរបស់មិនាក៏បានសុំឲ្យនាងប្រលងចូលធ្វើជាគ្រូបង្រៀនសាលារដ្ឋ។

មិនាបានស្គាល់កម្មវិធីក្លាហាន9ចាប់តាំងពីឆ្នាំ២០១៦ តាមរយៈកម្មវិធីផ្សព្វផ្សាយតាមសហគមន៍របស់ក្លាហាន9 និងនៅក្នុងឆ្នាំ​២០១៧​ ពេលដែលនាងបានក្លាយជាយុវទូតក្លាហាន9។ មិនាបានទទួលឥទ្ធិពលយ៉ាងច្រើនពីខ្សែរឿងស្ថានីយក្តីស្រមៃរបស់ស្រីរ៉ុង។ នាងពិតជាមានការកោតសរសើរចំពោះស្រីរ៉ុង ដោយសារតែស្រីរ៉ុងហ៊ានមានក្តីស្រមៃខ្ពស់ និងយកឈ្នះឧបសគ្គក្នុងគ្រួសារដើម្បីសម្រេចនូវអ្វីដែលនាងចង់ធ្វើ។ តាមរយះរឿងនេះ មិនាបានរៀនពីការរៀបចំជំហានសំខាន់ៗសម្រាប់គោលដៅ និងជំហានសម្រាប់ជីវិតឡើងវិញ។ នៅថ្ងៃអនាគត នាងចង់ធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាល ជាជាងធ្វើជាគ្រូបង្រៀនដូចជាការងារបច្ចុប្បន្ន។ ស្ថានីយក្តីស្រមៃបានជួយនាងមិនឲ្យបោះបង់ចោលក្តីស្រមៃ ចាប់ផ្តើមបង្កើតគម្រោង ដើរទៅមុខបន្តជាមួយសកម្មភាព។ ជាសកម្មភាព មិនាកំពុងខិតខំបង្កើតទំនាក់ទំនងជាមួយបណ្តាញយុវជន និងធ្វើការស្ម័គ្រចិត្តនៅក្នុងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ មិនាជឿជាក់ថាជំហានទាំងអស់នេះអាចជួយឲ្យនាងឈានទៅមុខកាន់តែជិតទៅកាន់ក្តីស្រមៃធ្វើការក្នុងវិស័យដែលនាងចូលចិត្ត។

មិនាក៏បានប្រើប្រាស់ចំណេះដឹងដែលនាងទទួលបានពីស្ថានីយក្តីស្រមៃដើម្បីប្រើប្រាស់នៅក្នុងគ្រួសាររបស់នាង។ ទោះបីជាគ្រួសាររបស់នាងមិនមានលទ្ធភាពគ្រប់គ្រាន់បង់ថ្លៃសាលាឲ្យនាងក៏ដោយ តែមានរឿងផ្សេងទៀតដែលមិនាអាចចរចារជាមួយគ្រួសារបាន។ នាងបានចាប់ផ្តើមពិភាក្សាជាមួយឪពុកម្តាយរបស់នាងអំពីការធ្វើការនៅក្នុងវិស័យរដ្ឋ​សិន និងសន្សំលុយឲ្យបានគ្រប់គ្រាន់មុនពេលនាងអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបាន។“ពេលដែលពេលវេលាសាកសមមកដល់ ខ្ញុំនិងអាចសម្រេចក្តីស្រមៃបាន បើសិនជាខ្ញុំមិនបញ្ឈប់វា”  មិនានិយាយ។ ជាងនេះទៅទៀត នាងក៏បានប្រើប្រាស់ចំណេះដឹងដែលនាងបានរៀនពីក្លាហាន9 ដើម្បីចែករំលែកជាមួយមិត្តភក្តិរបស់នាង។ កម្មវិធីស្ថានីយក្តីស្រមៃរបស់ក្លាហាន9​មានឥទ្ធិពលទៅលើមិនាដូចជា នាងមានគោលដៅច្បាស់លាស់ជាងមុន  មានការជម្រុញទឹកចិត្ត និងមានភាពសប្បាយរីករាយ។

“កំណត់គោលដៅ ធ្វើអ្វីដែលអ្នកស្រលាញ់ មានឆន្ទៈ និងភាពក្លាហានធ្វើអ្វីដែលខ្លួនគិតថាជាក្តីស្រមៃ ​នោះអ្នកនិងអាចសម្រេចវាបាន។”  មិនានិយាយ។


រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action

ព័ត៌មានអប់រំស្រដៀងនេះ

ស្ត្រី និងអាជីព៖ អ្នកប៉ះកង់

July 6, 2018/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ស ពិសិដ្ឋ

January 8, 2019/by Editor
Animation of Good and Bad Leaders

ភាពខុសគ្នារវាងអ្នកដឹកនាំល្អ​ និងអ្នកដឹកនាំមិនល្អ

July 19, 2017/by Editor

អ្នកលក់ត្នោត

July 6, 2018/by Editor

កីឡា​​​ “ប្រដាល់សេរី “

July 4, 2018/by Editor

ការធ្វើផែនការ និងការគ្រប់គ្រងពេលវេលា – លោកស្រី​ គង់​ សូរីតា​

July 5, 2018/by Editor
ព័ត៌មានអប់រំផ្សេងៗ
ទាំងអស់/STEM/TVET/ការងារ/ចំណាកស្រុក/ជំនាញទន់/ហិរញ្ញវត្ថុ
business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

September 18, 2018/by Editor

ជីវិតវាបែបហ្នឹង បើមិនប្រឹងដោយខ្លួនឯង អ្នកណាមកប្រឹងជំនួសយើងទៅ?

August 11, 2018/by Editor

របៀបរៀនត្រៀមប្រឡងបាក់ឌុប

July 12, 2018/by Editor

ការច្នៃម៉ូតសម្លៀកបំពាក់៖ អ្នកជំនាញ​ ចែករំលែកបទពិសោធន៍

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ សំ សាវង្ស

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 27, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី១០​ (Dream Station)

January 19, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៩ (Dream Station)

January 14, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៨ (Dream Station)

January 5, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី៧ (Dream Station)

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

August 22, 2018/by Editor

កីតម្បាញ

August 3, 2018/by Editor

តើសូរីតា និងរស្មីអាចធ្វើវាបានទេ ក្នុងរយៈពេល៩វិនាទី? | 909 SHOW EP 03

July 12, 2018/by Editor

គំនិតក្នុងការអភិវឌ្ឍន៍និង​ ស្វែងរកឱកាសអាជីព

July 5, 2018/by Editor

ការធ្វើអាជីវកម្លលក់មការ៉ែម – កម្មវិធីទស្សនាចរណ៏សិក្សាក្លាហាន9 ក្នុងខេត្តបន្ទាយមានជ័យ

Klahan9

កម្មវិធី​ក្លាហាន9 ផលិត​ដោយ​អង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយ​កម្មវិធី​អភិវឌ្ឍន៍អ​ង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNDP) និងស្ថាន​ទូត​ស៊ុយ​អែដ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ     ការប្រកាសមិនទទួលខុសត្រូវរបស់វេបសាយ     គោលការណ៍ឯកជនភាព

រក្សាសិទ្ធិគ្រប់យ៉ាង © ២០១៧ BBC Media Action

BBC Media Action បានចុះបញ្ជីនៅប្រទេសអង់គ្លេស និង ប្រទេសវ៉ែល ជាស្ថាប័នសប្បុរសធម៌លេខ ១០៧៦២៣៥ និងក្រុមហ៊ុនលេខ ៣៥២១ ។

រឿងនៃការផ្លាស់ប្តូរ៖ ស្រឿង... រឿងនៃការផ្លាស់ប្តូរ៖ សំ សា... Scroll to top