Loading
ក្លាហាន9
  • ទំព័រដើម
  • អំពីយើង
  • សកម្មភាពយើង
  • ឯកសារអប់រំ
  • រឿងផ្លាស់ប្តូរ
  • ទំនាក់ទំនង
  • Search
  • Menu
  • Facebook
  • Youtube

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ...

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

អ្នកស្ថិតនៅ៖ គេហទំព័រ / ជំនាញទន់ / ព័ត៌មាន​អប់រំ​ខ្លីៗ / រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ...

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ (អ្នកចូលរួមកម្មវិធីទស្សនាចរណ៍សិក្សាក្លាហាន9)

សុវណ្ណារិទ្ធកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៅសាលាដុនបូស្កូ។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គាត់ចង់ក្លាយជាវិស្វករផ្នែកព័ត៌មានវិទ្យា ដោយសារវាជាក្តីស្រមៃតាំងពីក្មេង។ គាត់បានរៀនសរសេរកូដមួយចំនួនដោយខ្លួនឯង ដូចជា HTML និង CSS តាមរយៈវីដេអូបង្រៀននៅលើយូធូប និងគេហទំព័រមិនគិតថ្លៃផ្សេងៗ។ គាត់ក៏មានបទពិសោធន៍ផ្នែកព័ត៌មានវិទ្យាខ្លះៗ តាមរយៈការស្ម័គ្រចិត្តបង្រៀនជំនាញកុំព្យូទ័រ។

សុវណ្ណារិទ្ធបានស្គាល់ទស្សនាចរណ៍សិក្សាក្លាហាន9ពីមិត្តភក្តិរបស់គាត់។ គាត់បាននិយាយថាទស្សនាចរណ៍សិក្សាក្លាហាន9 គឺជាកម្មវិធីអប់រំដែលមានទាំងជំនាញរឹង និងជំនាញទន់ ដែលជាវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែលគាត់អាចចូលរួម និងរៀនដូចជា ការបង្កើតមាតិកាក្នុងយូធូប ការធ្វើផែនការអាជីវកម្ម​ ការនិយាយជាសាធារណៈ ការស្វែងព័ត៌មានការងារ និង​អាហារូបករណ៍ជាដើម។

សុវណ្ណារិទ្ធចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវគ្គបណ្តុះបណ្តាលអំពីការនិយាយជាសាធារណៈ ដោយសារតែជំនាញនិយាយរបស់គាត់នៅមានកម្រិត ហើយគាត់មិនមានទំនុកចិត្តក្នុងការនិយាយទៅកាន់មនុស្សច្រើន។ ទោះបីជាគាត់មិនអាចក្លាយជាអ្នកនិយាយសាធារណៈដ៏ល្អម្នាក់ភ្លាមៗក៏ដោយ វគ្គបណ្ដុះបណ្តាលនេះបានណែនាំគាត់ឲ្យយល់ពីសារៈសំខាន់ និងគោលបំណងនៃការនិយាយជាសាធារ​​​​​​ណៈដែលមានប្រសិទ្ធភាព។ សុវណ្ណារិទ្ធក៏ទទួលបានគន្លឹះក្នុងការធ្វើសុន្ទរកថាដែលទាក់ទាញ ដែលគាត់អាចយកវាទៅប្រើប្រាស់ក្នុងការការពារសារណានៅក្នុងពេលខាងមុខ។  ជាងនេះទៅទៀត គាត់បានរៀនបច្ចេកទេសសំខាន់ៗមួយចំនួន ដូចជាការស្គាល់ពីអ្នកស្តាប់ ការប្រើប្រាស់មធ្យោបាយសំខាន់ៗក្នុងការនិយាយជាសាធារណៈ ភាសាកាយវិការ និងការទទួលយកមតិយោបល់របស់អ្នកស្តាប់។ សុវណ្ណារិទ្ធក៏បានលើកឡើងថាជារឿយៗ គាត់ធ្លាប់និយាយជាសាធារណៈ ប៉ុន្តែគាត់មិនដែលដឹងពីគោលបំណង ប្រភេទអ្នកស្តាប់ និងរបៀបធ្វើឲ្យការនិយាយមានភាពទាក់ទាញ និងចាប់អារម្មណ៍។​
គាត់បាននិយាយថា៖ “វគ្គបណ្តុះបណ្តាលនេះបានជួយធ្វើឲ្យការនិយាយរបស់ខ្ញុំគួរឲ្យចាប់អារម្មណ៍ ពេលខ្លះ ពេលដែលយើងនិយាយ យើងតែងតែគិតថាយើងធ្វើបានល្អហើយ និងមិនទទួលពាក្យរិះគន់ស្ថាបនារបស់អ្នកដទៃ ដូច្នេះវាមានភាពពិបាកក្នុងការអភិវឌ្ឍខ្លួន ប៉ុន្តែឥលូវ ខ្ញុំរៀនយកគំនិតរបស់អ្នកដទៃមកគិត និងប្រើប្រាស់។”  

សុវណ្ណារិទ្ធក៏ចាប់អារម្មណ៍ទៅលើការបង្កើតមាតិកានៅលើយូធូបផងដែរ។ តាមរយះវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់យូធូប គាត់បានរៀនពីការបង្កើនគុណភាពមាតិកាក្នុងយូធូបរបស់គាត់ និងទាក់ទាញឲ្យមានអ្នកចូលមើលច្រើន។  គាត់ក៏បានរៀនពីគន្លឹះដ៏គួរឲ្យចាប់អារម្មណ៍ពីវាគ្មិនកិត្តិយសដូចជា ការបង្កើតវីដេអូកំសាន្ត និងវីដេអូនិយាយពីផលិតផល ព្រោះគាត់អាចរកលុយ និងធ្វើឲ្យខ្លួនល្បីតាមរយៈយូធូបបាន។ គាត់ក៏បានរៀនពីរបៀបបង្កើតមាតិកាវីដេអូល្អៗនៅក្នុងយូធូប ដែលមិនប៉ះពាល់ដល់ច្បាប់កម្មសិទ្ធិបញ្ញា។​ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះ បណ្តាល សុវណ្ណារិទ្ធមានគម្រោងបង្កើតវីដេអូផ្សេងៗដែលនិយាយពីគុណភាពផលិតផលដូចជា ឧបករណ៍ប្រើប្រាស់ សម្ភារៈបរិក្ខាកុំព្យូទ័រ ដែលអាចទិញតាមអនឡាញបាន។

តាមរយៈទស្សនាចរណ៍សិក្សាក្លាហាន9 សុវណ្ណារិទ្ធរៀនទទួលយកមតិយោបល់របស់អ្នកដទៃ ដោយសារតែគាត់គិតថាវាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ខ្លួនរយៈពេលវែងរបស់គាត់។ ក្រៅពីការបើកចិត្តឲ្យទូលាយជាងមុន សុវណ្ណារិទ្ធមានភាពក្លាហាន និងមានទំនុកចិត្តជាងមុនក្នុងការនិយាយទៅកាន់មនុស្សជុំវិញខ្លួន។ ឥលូវ គាត់មានគំនិតវិជ្ជមានច្រើនចំពោះផែនការរបស់គាត់ធ្វើការក្នុងជំនាញព័ត៌មានវិទ្យា  និងបន្តយកសញ្ញាប័ត្រក្នុងជំនាញនេះ។ គាត់បាននិយាយថា៖ “វាមិនមានភាពងាយស្រួលទេក្នុងការសម្រេចគោលដៅក្នុងពេលអនាគតរបស់ខ្ញុំ។ ជាធម្មតា មានឧបសគ្គជាច្រើន ប៉ុន្តែខ្ញុំនឹងព្យាយាមយកឈ្នះលើវាឲ្យបាន” ។


រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action

ព័ត៌មានអប់រំស្រដៀងនេះ

ប្រាប់តិចមើល តើគាត់គួរចាប់ផ្តើមធ្វើអីមុន?

October 9, 2017/by Editor

Story of Change: Se Minea

January 4, 2019/by Editor

តើរវាង​ជីវិត​​ និងការងារ​ធ្វើដូចម្តេចទើបវាទាំង២មានលំនឹង?​ | 909 SHOW EP 10

August 27, 2018/by Editor

រឿងពិតប្លែកៗ កំប្លែងៗរបស់ ក្រុមតូច Small World Small Band | 909 SHOW EP 06

August 6, 2018/by Editor

ការធ្វើផែនការ និងការគ្រប់គ្រងពេលវេលា – លោកស្រី​ គង់​ សូរីតា​

July 5, 2018/by Editor

ជីវិតវាបែបហ្នឹង បើមិនប្រឹងដោយខ្លួនឯង អ្នកណាមកប្រឹងជំនួសយើងទៅ?

September 18, 2018/by Editor
ព័ត៌មានអប់រំផ្សេងៗ
ទាំងអស់/STEM/TVET/ការងារ/ចំណាកស្រុក/ជំនាញទន់/ហិរញ្ញវត្ថុ
business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

September 18, 2018/by Editor

ជីវិតវាបែបហ្នឹង បើមិនប្រឹងដោយខ្លួនឯង អ្នកណាមកប្រឹងជំនួសយើងទៅ?

August 11, 2018/by Editor

របៀបរៀនត្រៀមប្រឡងបាក់ឌុប

July 12, 2018/by Editor

ការច្នៃម៉ូតសម្លៀកបំពាក់៖ អ្នកជំនាញ​ ចែករំលែកបទពិសោធន៍

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ សំ សាវង្ស

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 27, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី១០​ (Dream Station)

January 19, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៩ (Dream Station)

January 14, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៨ (Dream Station)

January 5, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី៧ (Dream Station)

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

August 22, 2018/by Editor

កីតម្បាញ

August 3, 2018/by Editor

តើសូរីតា និងរស្មីអាចធ្វើវាបានទេ ក្នុងរយៈពេល៩វិនាទី? | 909 SHOW EP 03

July 12, 2018/by Editor

គំនិតក្នុងការអភិវឌ្ឍន៍និង​ ស្វែងរកឱកាសអាជីព

July 5, 2018/by Editor

ការធ្វើអាជីវកម្លលក់មការ៉ែម – កម្មវិធីទស្សនាចរណ៏សិក្សាក្លាហាន9 ក្នុងខេត្តបន្ទាយមានជ័យ

Klahan9

កម្មវិធី​ក្លាហាន9 ផលិត​ដោយ​អង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយ​កម្មវិធី​អភិវឌ្ឍន៍អ​ង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNDP) និងស្ថាន​ទូត​ស៊ុយ​អែដ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ     ការប្រកាសមិនទទួលខុសត្រូវរបស់វេបសាយ     គោលការណ៍ឯកជនភាព

រក្សាសិទ្ធិគ្រប់យ៉ាង © ២០១៧ BBC Media Action

BBC Media Action បានចុះបញ្ជីនៅប្រទេសអង់គ្លេស និង ប្រទេសវ៉ែល ជាស្ថាប័នសប្បុរសធម៌លេខ ១០៧៦២៣៥ និងក្រុមហ៊ុនលេខ ៣៥២១ ។

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ... រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ... Scroll to top