Loading
ក្លាហាន9
  • ទំព័រដើម
  • អំពីយើង
  • សកម្មភាពយើង
  • ឯកសារអប់រំ
  • រឿងផ្លាស់ប្តូរ
  • ទំនាក់ទំនង
  • Search
  • Menu
  • Facebook
  • Youtube

លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ

អ្នកស្ថិតនៅ៖ គេហទំព័រ / លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ...

សូម​អាន​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​គេហទំព័រ​ដូច​ខាង​ក្រោម។ គេហទំព័រ​នេះ មានអាសយដ្ឋាន http://www.klahan9.com.kh ។ គេហទំព័រ​នេះ ត្រូវ​បាន​បង្ហោះ និងគ្រប់គ្រង​ដោយ​អង្គការ BBC Media Action ។ ប្រសិន​បើ លោក​អ្នក​មិនយល់ព្រម​តាម​ខ្លឹមសារ​ ប្រការ និង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​គេហទំព័រ​ទេ សូម​កុំ​ប្រើប្រាស់​គេហទំព័រ​នេះ ។

១.        អំពី​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​គេហទំព័រ

  • ១.១ លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ទាំងនេះ សំដៅ​អនុវត្ត​ចំពោះ​ការ​ប្រើប្រាស់​គេហទំព័រ​របស់​អ្នក។ ដើម្បី​ចូល​ប្រើប្រាស់​ក្នុង​ផ្នែក​ណា​មួយ​នៃ​គេហទំព័រ​នេះ អ្នក​ត្រូវ​យល់ព្រម និង​ទទួល​យកលក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ទាំង​នេះ និង​គោលការណ៍​ឯកជនភាព​របស់យើង។
  • ១.២ យើង​សុំ​រក្សា​សិទ្ធិ​គ្រប់​យ៉ាង និង​គ្រប់​ពេលវេលា​ក្នុង​ការ​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ទាំង​នេះ​ទៅ​តាម​ចិត្ត​របស់​យើងខ្ញុំ។ រាល់​កំណែ​ថ្មី​ដែល​ត្រូវ​ចាត់ទុកថា​មាន​អនុភាព គឺ​ចាប់​ពី​ពេល ដែល​លក្ខខណ្ឌ​កំណែ​ថ្មី​នោះ ត្រូវ​បាន​ចុះ​ផ្សាយ​ជា​ដំបូង​នៅ​ក្នុង​គេហទំព័រ​នេះ។

២.        ការ​ចូល​ប្រើប្រាស់​គេហទំព័រ

  • ២.១ ក្នុង​ពេល​ដែល​អង្គការ BBC Media Action ខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​គេហទំព័រ​នេះ អាច​ប្រើប្រាស់​រយៈពេល ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ អង្គការ BBC Media Action មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុផល​ណា​មួយ ដែល​គេហទំព័រ​នេះ មិន​អាច​ដំណើរការ​បាន​ក្នុង​រយៈពេល​ណា​មួយ​នោះ ឬ​មិន​អាច​ដំណើរ​ការ​បាន​គ្រប់​ពេលវេលា​ទេ ។
  • ២.២ អង្គការ BBC Media Action មិន​ធានា​ខុសត្រូវ​ចំពោះ​ភាព​រអាក់រអួល ការ​រំខាន ឬ​មិន​ដំណើរ​ការ​ក្នុង​ខណៈ​អំឡុង​ពេល​ប្រើប្រាស់​គេហទំព័រ​នេះ  ឬ​ដែល​ថា​ប្រព័ន្ធ​ស៊ើវវ័រ៍ (server) និង/ឬ​ឧបករណ៍​ផ្សេងៗ​ទៀត និង​សេវា​ផ្សេងៗ​មួយ​ចំនួន​ទៀត ដែល​ទាមទារ​ក្នុង​ការ​បង្កើត​ គេហទំព័រ​នេះ  អាច​នឹង​គ្មាន​មេរោគ ឬ​ គ្មាន​សារធាតុ​នាំ​មហន្តរាយ​ដល់​ឧបករណ៍ ឬ​ម៉ាស៊ីន​កំព្យូទ័រ​នោះ​ទេ។

៣.        ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់ និង​ខ្លឹម​សារ​អត្ថបទ​ដែល​អ្នក​ប្រើប្រាស់​បាន​បង្កើត

  • ៣.១ អ្នក​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក ដែល​យើង​ខ្ញុំ​ប្រមូល​យក​ចេញ​ពីគេហទំព័រ និង​គោលការណ៍​ឯកជនភាព​របស់​យើង​ខ្ញុំ ដែល​អាច​គ្រប​ដណ្តប់​ទៅ​លើ​ការ​ប្រមូល និង​ការ​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ទាំង​នោះ។
  • ៣.២ ខ្លឹម​សារ​អត្ថបទ​ណា​មួយ ដែល​លោក​អ្នក​បាន​បញ្ជូន​មក​ឲ្យ​យើង​ខ្ញុំ (ដែល​ក្នុង​ខ្លឹម​សារ​អត្ថបទ​នោះ មាន​អត្ថបទ​ផ្សេងៗ ការ​សរសេរ​ប្លុក ឬ​ខ្លឹមសារ​អត្ថបទ ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នេះ​ផ្សេងៗ​ទៀត ដែល​អ្នក​ប្រើប្រាស់​បាន​សរសេរ) ទោះ​ជា​ការ​សរសេរ​នោះ ​ធ្វើ​ឡើង​ដោយ​ការ​ប្រើប្រាស់​គេហទំព័រ​នេះ ឬ​ការ​ប្រើប្រាស់​គេហទំព័រ​របស់​អ្នក​ផ្សេង​ក៏​ដោយ​ ការប្រើ​អ៊ីមែល ឬ​ការ​ប្រើ​មធ្យោបាយ​ទូរគមនាគមន៍​ផ្សេងៗ ហើយ​បើ​ពុំ​ដូច្នោះ​ទេ (“ខ្លឹមសារ​អត្ថបទ​របស់​អ្នក​ប្រើប្រាស់”) នឹង​ត្រូវ​ចាត់​ទុក​ថា​គ្មាន​ភាព​សម្ងាត់ និង​មិនមែន​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ខ្លឹមសារ​នៃ​អត្ថបទ​ទាំង​នោះ​ទេ។
  • ៣.៣ តាម​រយៈ​ការ​បញ្ជូន​ខ្លឹមសារ​នៃ​អត្ថបទ​របស់​អ្នក​ប្រើប្រាស់​មក​ឲ្យ​យើង អ្នក​ឯកភាព​ថា៖

ក)       អ្នក​បាន​ផ្តល់​ខ្លឹមសារ​នៃ​អត្ថបទ​ទាំង​នោះ​ឲ្យ​ពួកយើង និង​អ្នក​ពាក់​ព័ន្ធ​ជាមួយ​ពួក​យើង និង​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ក្នុង​ការ​ប្រើប្រាស់​គេហទំព័រ​ជា​រៀង​រហូត និង​ជា​សាកល ដោយ​មិន​ទាមទារឲ្យ​ដក ឬ​ផ្ទេរ          អាជ្ញាបណ្ណ​ក្នុង​ការ​ចូល​មើល និង​ប្រើប្រាស់​ខ្លឹមសារ នៃ​អត្ថបទ​របស់​អ្នក​ប្រើប្រាស់​ទៅ​តាម​គោល​បំណង ដូច​ដែល​បាន​កំណត់​នៅ​ក្នុង​ប្រការ ៦.២ ខាងក្រោម ។

ខ)       អង្គការ BBC Media Action និង​អ្នក​ជាប់​ពាក់ព័ន្ធ​របស់​ខ្លួន មិន​ជាប់​កាតព្វកិច្ច​គោរព​តាម​ខ្លឹមសារ​នៃ​អត្ថបទ​របស់​អ្នក​ប្រើប្រាស់​ឡើយ ។

គ)       អ្នកធានាបានត្រឹមតែថា៖

(i)       ខ្លឹមសារ​នៃ​អត្ថបទ​របស់​អ្នក​ប្រើប្រាស់ គឺ​ជា​ស្នាដៃ​ដើម​របស់​អ្នក ហើយ​ស្នាដៃបែប​នេះ គឺ​ជា​ស្នាដៃ ដែល​អ្នក​មាន​សិទ្ធិ​សរសេរ​អត្ថបទ​នោះ​ឡើង (និង​ការ​អនុញ្ញាត ប្រសិន​បើ​វា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ប្រកាស​ជ្រើសរើស​បុគ្គលិក) ដើម្បី​ឲ្យ​គេ​មើល ឬ​ប្រើប្រាស់​ក្នុង​គោល​បំណង ដូច​ដែល​បាន​គូស​បញ្ជាក់​ក្នុង​ខ្លឹមសារ​អត្ថបទ​នោះ​ស្រាប់ ។

(ii)      ខ្លឹមសារ​នៃ​អត្ថបទ​របស់​អ្នក​ប្រើប្រាស់​នេះ គឺ​មិនមែន​ជា​អត្ថបទ​បរិហារកេរ្តិ៍     និងមិនមាន​ការ​បំពារបំពាន​ច្បាប់​ណា​មួយ​នោះ​ទេ ។

(iii)     អ្នក​យល់ព្រម​បោះបង់​នូវ​សិទ្ធិ​ខាង​សីលធម៌ និង​ប្រាជ្ញា​ស្មារតី​ចំពោះ​វិភាគទាន​ជា​ខ្លឹមសារ​អត្ថបទ​របស់​អ្នក ក្នុង​គោល​បំណង​ប្រគល់ និង​            ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​គេហទំព័រ និង​មាន​បញ្ជាក់​ពី​គោលបំណង​នៅ​ទីនេះ​ស្រាប់ ។

  • ៣.៤ ការ​យល់ព្រម​ឲ្យ​អ្នក​ប្រើប្រាស់​ដាក់​បញ្ចូល​ខ្លឹមសារ​អត្ថបទ​របស់​ខ្លួន​ទៅ​ក្នុង​គេហទំព័រ ប្រព័ន្ធ​អ៊ីនធើណែត​នឹង​សុំ​ឲ្យ​អ្នក​ប្រើប្រាស់​នីមួយៗ​ផ្តល់​ជូន​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​មួយ​ចំនួន ដូចជា ឈ្នោះ​អ្នក​ប្រើប្រាស់ (User name) អាសយដ្ឋាន​អ៊ីមែល (E-mail address) និង​លេខ​ទូរស័ព្ទ ឬ​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងៗ​ទៀត។ អ្នក​គ្រប់គ្រង​ប្រព័ន្ធ​គេហទំព័រ​នឹង​រក្សា​ទុក​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់ ដែល​បាន​បង់​ប្រាក់ និង​ធ្វើ​ជា​ម្ចាស់​លើ​គេហទំព័រ ដែល​ខ្លួន​បាន​ជាវ ក្នុង​គោលបំណង​គ្រប់គ្រង និង​ប្រើប្រាស់​គេហទំព័រ​នោះ​ក្នុង​រយៈពេល​មួយ​តាម​ដែល​ខ្លួន​ត្រូវការ និង​ស្រប​តាម​គោលបំណង ដែល​ខ្លួន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់។

៤.        ការ​ដាក់​ខ្លឹមសារ​អត្ថបទ​នៅ​ក្នុង​គេហទំព័រ​នេះ និង​គេហទំព័រ​របស់​តតិយជន

  • ៤.១ ខ្លឹមសារ​អត្ថបទ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​នេះ ដោយ​អង្គការ BBC Media Action រួម​មាន មេរៀន​បម្រើ​គោលដៅ​នៃ​ការ​បណ្តុះបណ្តាល ព័ត៌មាន​រៀបរាប់​អំពី​សាវតា​ប្រទេស ព័ត៌មាន​អំពី​គោលនយោបាយ និង​ឯកសារ​ផ្សេងៗ​ទៀត តំណ​គេហទំព័រ​របស់​តតិយជន​ប្រសិន​បើ​មាន និង​ទិន្នន័យ​ដែល (ជា “ខ្លឹមសារ​អត្ថបទ​របស់​គេហទំព័រ”) ​ទាំងអស់ ហើយ​ខ្លឹមសារ​អត្ថបទ​របស់​អ្នក​ប្រើប្រាស់ សម្តៅ​យក (ខ្លឹមសារ​អត្ថបទ​របស់​គេហទំព័រ និង​ខ្លឹមសារ​អត្ថបទ​របស់​អ្នក​ប្រើប្រាស់​ទាំងអស់​នេះ ដែល​ពី​ពេល​នេះ​តទៅ​ហៅ​ថា (“ខ្លឹមសារ​អត្ថបទ”) ដែល​មិន​ទាន់​ធ្វើ​បច្ចុប្បន្នភាព និង​ក្នុង​ពេល​អង្គការ BBC Media Action ខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លឹមសារ​អត្ថបទ​ទាំង​នោះ បាន​ត្រឹមត្រូវ។ អង្គការ BBC Media Action មិន​ធានា​ថា​ខ្លឹមសារ​នៃ​អត្ថបទ​នោះ មាន​ភាព​ពេញលេញ ភាព​ត្រឹមត្រូវ ឬ​មាន​អត្ថប្រយោជន៍​នោះ​ទេ។ ប៉ុន្តែ​ចំពោះ​ឯកសារ ដែល​បាន​រៀបរាប់​ទាំង​អម្បាលម៉ាន មិនកំណត់​យក​តែ​ត្រឹម​ប៉ុណ្ណឹង​ឡើយ។ វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ក្នុង​ការ​វាយ​តម្លៃ​ខ្លឹមសារ​នៃ​អត្ថបទ​នោះ​ថា​មាន​ភាព​ពេញលេញ ភាព​ត្រឹមត្រូវ និង​មាន​អត្ថប្រយោជន៍ ។
  • ៤.២ តំណ​ជាមួយ​នឹង​គេហទំព័រ​តតិយជន​នៅ​ក្នុង​គេហទំព័រ​នេះ ត្រូវ​បាន​ផ្តល់​ឲ្យ​អ្នក​ផ្តាច់​មុខ​សម្រាប់​ប្រើប្រាស់​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​តែ​ម្នាក់​ប៉ុណ្ណោះ។ ប្រសិនបើ អ្នក​ប្រើ​តំណ​ទាំងនេះ តំណ​ទាំងនេះ​នឹង​ភ្ជាប់​ការ​ប្រើប្រាស់​របស់​អ្នក​ទៅ​នឹង​គេហទំព័រ​តតិយជន ហើយ​អ្នក​ត្រូវ​ទទួល​ស្គាល់ និង​យល់ព្រម​ថា​ អង្គការ BBC Media Action មិន​បាន​ពិនិត្យ​ឡើង​វិញ មិន​ទទួល​ខុសត្រូវ មិន​ត្រួត​មើល មិន​ធានា ឬ​ធ្វើ​ជា​តំណាង និង​មិន​អះអាង​ក្នុង​ការ​ឯកភាព​តាម​គេហទំព័រ​របស់​តតិយជន​ទាំង​នេះ ទាំង​ខ្លឹមសារ​អត្ថបទ​របស់​គេ ឬ​លទ្ធផល​អ្វី​ផ្សេងៗ​ទៀត​នោះ​ទេ ទោះ​ជា​ផលិតផល ឬ​សេវា ដែល​នឹង​អាច​មាន​នៅ​ក្នុង​ការ​ប្រើប្រាស់​គេហទំព័រ​ទាំង​នោះ​ក្តី។ ប្រសិន​បើ អ្នក​សម្រេច​ចូល​មើល ឬ​ប្រើប្រាស់​គេហទំព័រ​តតិយជន​ណា​មួយ​ដែល​ភ្ជាប់​ជាមួយ​នឹង​គេហទំព័រ​នេះ ក្នុង​ករណី​អ្នក​សម្រេច​ចិត្ត​ប្រើប្រាស់​តំណ​នោះ ហើយ​មាន​ហានិភ័យ​អ្វី​កើត​ឡើង គឺ​ជា​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង​របស់​អ្នក ។

៥.        កម្មសិទ្ធិ​បញ្ញា

  • ៥.១ កម្មសិទ្ធិ​បញ្ញា និង​សិទ្ធិ​ជា​ម្ចាស់​ទិន្នន័យ​ទាំងអស់​នៅ​ក្នុង​គេហទំព័រ​ស្រាប់ និង​ការ​ដាក់​បញ្ចូល​ក្នុង​គេហទំព័រ និង​ខ្លឹមសារ​អត្ថបទ​គេហទំព័រ ខ្លឹមសារ​អត្ថបទ​ទាំង​នោះ​ រួម​មាន​ អត្ថបទ រូបភាព និង​គំនូរ​ព្រាង​ផ្សេងៗ ប៉ុន្តែ​អត្ថបទ​ទាំង​នេះ​មិន​កំណត់​យក​តែ​ប៉ុណ្ណឹង​ទេ ហើយ​ខ្លឹមសារ​អត្ថបទ​ទាំង​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​អង្គការ BBC Media Action និង/ឬ​ក៏​ជា​អ្នក​ទទួល​បានអាជ្ញាបណ្ណ។ ចំណែក​ឯ​កម្មសិទ្ធិ​បញ្ញា ដែល​ជា​ខ្លឹមសារ​អត្ថបទ​នៅ​ក្នុង​គេហទំព័រ និង​ខ្លឹមសារ​អត្ថបទ​របស់​អ្នក​ប្រើប្រាស់​ទាំងអស់ ដែល​ដាក់​បញ្ចូល​ក្នុង​គេហទំព័រ គឺ​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​អ្នក​ប្រើប្រាស់ ដែល​បាន​បង្កើត និង​រៀបចំ​នូវ​ខ្លឹមសារ​អត្ថបទ​នីមួយៗ​របស់​អ្នក​ប្រើប្រាស់។
  • ៥.២ អ្នក​មិន​អាច​ចម្លង​តាម មិន​អាច​ផលិត​ជា​ថ្មី មិន​អាច​អនុញ្ញាត ឬ​ផ្ទេរ​អាជ្ញាបណ្ណ​បន្ត មិន​អាច​បោះពុម្ព​ផ្សព្វផ្សាយ​ឡើង​វិញ មិន​អាច​ចែកចាយ មិន​អាច​បញ្ជូន​ចេញ មិន​អាច​បង្ហោះ​ឲ្យ​គេ​ឃើញ​ជា​សាធារណៈ មិន​អាច​ដាក់​បង្ហាញ​ឲ្យ​គេ​ឃើញ​ឡើង​វិញ ឬ​មិន​អាច​ទុក​ឲ្យ​គេ​មើល ឬ​ទាញ​យក យក​ទៅ​កែ យក​លំនាំ​តាម រុះ​រើ​កែ​ច្នៃ បង្កើត​ឡើង​តាម​រយៈ​ការ​កែ​ច្នៃ​ស្នាដៃ​ការងារ ក្លែង​បន្លំ ឬ​បញ្ជូន​ទៅ​គេហទំព័រ​ណា​មួយ​ផ្សេង​ទៀត ឬ​គេហទំព័រ ដោយ​ប្រើប្រាស់​មធ្យោបាយ​ណា​មួយ ឬ​តាម​វិធី​ណា​មួយ​ក៏​ដោយ ហើយ​ខ្លឹមសារ​អត្ថបទ ដែល​មាន​នៅ​លើ ឬ​នៅ​ក្នុង​គេហទំព័រ​នេះ ឬ​ចម្លង​ទុក (save) ដូច​បាន​គូស​បញ្ជាក់​នៅ​ក្នុង​ខ្លឹមសារ និង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ទាំង​នេះ តាម​ប្រការ ៦.៣ ខាង​ក្រោម​នេះ​ស្រាប់ ដោយ​មិន​ត្រូវ​ធ្វើ​អ្វី​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ខ្លឹមសារ​អត្ថបទ​ទាំង​នេះ​ទេ។ អ្នក​ត្រូវ​យល់ព្រម និង​ទទួល​ស្គាល់​ថា អ្នក​នឹង​មិន​ទាមទារ​ធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ចំពោះ​ខ្លឹមសារ​អត្ថបទ​ទាំង​នោះ​ទេ។ អ្នក​ក៏​ត្រូវ​ទទួល​ស្គាល់​ផង​ដែរ​ថា ការ​កែ​ប្រែ​ខ្លឹមសារ​អត្ថបទ​ទាំង​នេះ ឬ​ការ​ប្រើប្រាស់​ខ្លឹមសារ​អត្ថបទ​ទាំង​នេះ ទោះ​ក្នុង​គោលបំណង​អ្វី​ក៏​ដោយ ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ខ្លឹម​សារ និង​លក្ខខណ្ឌ នៃ​ការ​ប្រើប្រាស់​ទាំង​នេះ នឹង​ត្រូវ​ចាត់​ទុក​ថា​បាន​រំលោភ​សិទ្ធិ និង/ឬ​កម្មសិទ្ធិ​បញ្ញា​របស់​យើង និង​របស់​អ្នក​ដទៃ។
  • ៥.៣ ពាណិជ្ជ​សញ្ញា ស្លាក​សញ្ញា សញ្ញា​សេវាកម្ម (ជារួមហៅថា “ពាណិជ្ជសញ្ញា”) ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​គេហទំព័រ ត្រូវ​បាន​ចុះ​បញ្ជី និង​លុប​ពាណិជ្ជ​សញ្ញា​ចេញ​ពី​បញ្ជី គឺ​អង្គការ BBC Media Action និង​ពាណិជ្ជ​សញ្ញា​ផ្សេងៗ​ទៀត ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម ឬត្រូវ​លុប​ចេញ​ពី​បញ្ជី​ពាណិជ្ជកម្ម។ គ្មាន​អ្វី​ដែល​បាន​រៀបរាប់​នៅ​លើ​គេហទំព័រ​នេះ ត្រូវ​បាន​ប្រើប្រាស់ ដោយ​គ្មាន​ការ​អនុញ្ញាត តាម​រយៈ​ការ​ចេញ​អាជ្ញាបណ្ណ ឬ​សិទ្ធិ​ប្រើប្រាស់​ពាណិជ្ជ​សញ្ញា​ណា​មួយ ត្រូវ​បាន​បង្ហោះ​លើ​គេហទំព័រ ដោយ​គ្មាន​ការ​អនុញ្ញាត សម្រាប់​ភាគី​ដែល​មាន​សិទ្ធិ​លើ​ពាណិជ្ជ​សញ្ញា ដែល​ត្រូវ​បង្ហាញ​នៅ​លើ​គេហទំព័រ​នោះ​ទេ។

៦.        ការ​ប្រើប្រាស់​គេហទំព័រ​របស់​អ្នក

  • ៦.១ អ្នក​ត្រូវ​យល់​ព្រម​ថា អ្នក​នឹង​មិន៖

ក)       ប្រើប្រាស់​គេហទំព័រ​នេះ​ក្នុង​គោលបំណង​បង្ហោះ ឬ​បញ្ជូន​ខ្លឹមសារ​អត្ថបទ ឬ​រូបភាព​ទាំងឡាយណា ដែល​មាន​ខ្លឹមសារ ឬ​រូបភាព​មិន​ស្រប​ច្បាប់ មាន​ការ​ប៉ះពាល់ មាន​ការគំរាម​កំហែង មាន​ការ​រំលោភ​បំពាន បៀតបៀន បរិហារកេរ្តិ៍ ឬ​រើសអើង ឬ​ខ្លឹមសារ​អត្ថបទ ដែល​ច្បាប់​ហាម​ឃាត់​គ្រប់​ប្រភេទ។

(ខ)     បញ្ចូល​ឯកសារ ឬ​រូបភាព​ណា​មួយ​ទៅ​ក្នុង​គេហទំព័រ ដែល​ធ្វើ​ឲ្យ​គេហទំព័រ​នោះ មាន​មេរោគ ឬ​ពុំ​នោះ​ទេ ធ្វើ​ឲ្យ​គេហទំព័រ​នោះ​ខូច ឬ​ដំណើរ​ការ​មិន​កើត, ឬ

(គ)     ប្រើប្រាស់​ខ្លឹមសារ​អត្ថបទ​នៅ​លើ ឬ​នៅ​ក្នុង​គេហទំព័រ ក្នុង​គោលបំណង​ពាណិជ្ជកម្ម​ណា​មួយ​នោះ​ទេ។

  • ៦.២ អ្នក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ខ្លឹមសារ​អត្ថបទ​ក្នុង​គោលបំណង​ឯកជន​របស់​អ្នក​តែ​ប៉ុណ្ណោះ ការ​ប្រើប្រាស់​ក្រៅ​ពី​គោលដៅ​ពាណិជ្ជកម្ម ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ចម្លង​ទុក​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ចម្លង​ទុក និង​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា ដែល​មាន​នៅ​ក្នុង​ខ្លឹមសារ​អត្ថបទ​នេះ។ អ្នក​អាច​ប្រើប្រាស់​ខ្លឹមសារ​អត្ថបទ នៅ​ក្នុង​គេហទំព័រ​នេះ ថា​ជា​ប្រភព​ព័ត៌មាន​មួយ ជា​ស្នាដៃ​ការងារ ដែល​អ្នក​បាន​បង្កើត​ឡើង ហើយ​វា​បាន​ធ្វើ​ឲ្យ​អ្នក​យល់ព្រម​ទទួល​ស្គាល់​គេហទំព័រ និង​អង្គការ BBC Media Action ថា​ជា​ប្រភព​ដើម​នៃ​អត្ថបទ។ ការ​ប្រើប្រាស់​ខ្លឹមសារអត្ថបទ​គេហទំព័រ​ផ្សេង​ទៀត ទាមទារ​ឲ្យ​មាន​ការ​អនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ជា​មុន។ សូម​មេត្តា​ទំនាក់​ទំនង​ជាមួយ​ពួក​យើង ប្រសិន​បើ​អ្នក​មាន​ចម្ងល់​អ្វី​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ខ្លឹមសារ​នៃ​អត្ថបទ​ក្នុង​គេហទំព័រ​នេះ។

៧.        ការ​ទទួល​ខុស​ត្រូវ

ទោះ​ឋិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ក៏​អង្គការ BBC Media Action ឬ​ដៃគូ​របស់​ខ្លួន ដែល​ផលិត​ខ្លឹមសារ​អត្ថបទ​របស់​គេហទំព័រ (BBC និង/ឬ អង្គការ BBC Media Action) មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់ ឬ​ការ​ខូចខាត (ទោះ​ជា​ការ​បាត់បង់​នោះ​អាច​មើល​ឃើញ អាច​ទស្សន៍ទាយ​បាន ឬ​អាច​ដឹង​ជាមុន​ក៏​ដោយ ឬ​ពុំ​ដូច្នោះ​ទេ)៖ (ក) ការ​បាត់បង់​ទិន្នន័យ, (ខ) ការ​បាត់បង់​ប្រាក់​ចំណេញ ឬ​មិន​ទទួល​បាន​ប្រាក់​ចំណញ, (គ) ការ​បាត់បង់​អាជីវកម្ម, (ឃ) ការ​បាត់បង់​ឱកាស, (ង) ការ​បាត់បង់​នូវ​សុឆន្ទៈ ឬ​ការ​ខូច​កេរ្តិ៍​ឈ្មោះ (ច), ការ​បាត់បង់ ដែល​បង្ក​ឡើង​ដោយសារ​តែ​តតិយជន ឬ (ឈ) ផល​ប៉ះពាល់​ដោយ​ប្រយោល ការ​ប៉ះពាល់​ជា​ពិសេស ឬ​ការ​ខូចខាត​ជាក់​ស្តែង ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ ដោយ​មិន​គិត​ពី​ស្ថាន​ភាព នៃ​ការ​ប្រើប្រាស់​តាម​វិធី​ណា​នោះ​ទេ។

៨.        ប្រការ​រួម និង​ខ្លឹមសារ​ទាំងមូល​នៃ​កិច្ច​ព្រមព្រៀង

លក្ខខណ្ឌ នៃ​ការ​ប្រើប្រាស់​ទាំង​នេះ មាន​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទាំង​មូល រវាង​យើង​ខ្ញុំ និង​អ្នកពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គេហទំព័រ​របស់​អ្នក និង​ជំនួស​ឲ្យ​ការ​ព្រមព្រៀង ការ​រៀបចំ ការ​អនុវត្ត ឬ​សំណូម​ពរ​ពី​មុនៗ​ណា​មួយ​រវាង​យើង​ខ្ញុំ និង​អ្នក ទោះ​កិច្ច​ព្រមព្រៀង ឬ​សំណូម​ពរ​នោះ ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់ ឬ​ជា​លាយលក្ខណ៍​អក្សរ​ក៏​ដោយ។

៩.        ការ​បញ្ឈប់​កិច្ច​សន្យា ការ​ប្រគល់​ឲ្យ​គេ និង​តតិយជន

  • ៩.១ យើង​ខ្ញុំ​សុំ​រក្សា​សិទ្ធិ​មិន​ឲ្យ​អ្នក​ប្រើប្រាស់​គេហទំព័រ និង/ឬ​មិន​ឲ្យ​ចូល​មើល​កិច្ច​ព្រមព្រៀង​របស់​អ្នក ដែល​បាន​ចុះ​ជាមួយ​យើង​ខ្ញុំ បាន​គ្រប់​ពេល​វេលា ដោយ​មិន​ចាំបាច់​មាន​មូលហេតុ ឬ​ត្រូវ​ជូន​ដំណឹង​ជាមុន​នោះ​ទេ ហើយ​វា​ជា​កិច្ច​ព្រមព្រៀង ដែល​ឋិត​ក្រោម​លក្ខខណ្ឌ នៃ​ការ​ប្រើប្រាស់​ទាំង​នេះ ហើយ​ក្នុង​ករណី​បែប​នេះ អ្នក​មិន​ត្រូវ​ប្រើប្រាស់​គេហទំព័រ ដែល​ត្រូវ​បញ្ចប់​ក្នុង​ស្ថានភាព​បែប​នេះ ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​គ្មាន​ការ​ព្រមព្រៀង​ជាមុន​ពី​ខាង​យើង​ខ្ញុំ​នោះ​ទេ។
  • ៩.២ លក្ខខណ្ឌ នៃ​ការ​ប្រើប្រាស់​ទាំង​នេះ គឺ​ជា​លក្ខខណ្ឌ ដែល​រៀបចំ​ឡើង​សម្រាប់​តែ​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​របស់​អ្នក​តែ​ប៉ុណ្ណោះ ហើយ​អ្នក​គឺ​ជា​អ្នក​ចុះ​កិច្ច​សន្យា​សម្រាប់​ប្រើប្រាស់​ជា​ផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​មិនមែន​ដើម្បី​ផលប្រយោជន៍​តតិយជន​ណា​មួយ​នោះ​ទេ។ អ្នក​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ប្រើ មិន​ត្រូវ​ផ្តល់​អំណាច​ឲ្យ​អ្នក​ដទៃ​ធ្វើ​កិច្ច​សន្យា​បន្ត ឬ​ផ្ទេរ​ទៅ​ឲ្យ​ជន​ណា​មួយ​ផ្សេង​ទៀត ឬ​ផ្តល់​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ទាំងអស់ ដែល​ឋិត​ក្រោម​លក្ខខណ្ឌ នៃ​ការប្រើប្រាស់​ទាំង​នេះ ទៅ​ឲ្យ​អ្នក​ដទៃ​នោះ​ទេ ។
  • ៩.៣ លក្ខខណ្ឌ នៃ​ការ​ប្រើប្រាស់​ទាំង​នេះ ត្រូវ​ឋិត​ក្រោម​ច្បាប់ និង​ត្រូវ​ធ្វើ​ការ​បកស្រាយ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​អង់គ្លេស ។ រាល់​វិវាទ ដែល​កើត​ឡើង​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ នៃ​ការ​ប្រើប្រាស់​ទាំង​នេះ គឺ​ត្រូវ​តែ​ឋិត​ក្រោម​យុត្តាធិការ​ផ្តាច់​មុខ​របស់​តុលាការ​អង់គ្លេស។

ព័ត៌មានអប់រំផ្សេងៗ
ទាំងអស់/STEM/TVET/ការងារ/ចំណាកស្រុក/ជំនាញទន់/ហិរញ្ញវត្ថុ
business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

September 18, 2018/by Editor

ជីវិតវាបែបហ្នឹង បើមិនប្រឹងដោយខ្លួនឯង អ្នកណាមកប្រឹងជំនួសយើងទៅ?

August 11, 2018/by Editor

របៀបរៀនត្រៀមប្រឡងបាក់ឌុប

July 12, 2018/by Editor

ការច្នៃម៉ូតសម្លៀកបំពាក់៖ អ្នកជំនាញ​ ចែករំលែកបទពិសោធន៍

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ សំ សាវង្ស

July 12, 2018/by Editor

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ​ ទទួលបានជោគជ័យ

January 27, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី១០​ (Dream Station)

January 19, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៩ (Dream Station)

January 14, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី​៨ (Dream Station)

January 5, 2018/by Editor

ស្ថានីយក្តីស្រមៃ – ភាគទី៧ (Dream Station)

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

January 11, 2019/by Editor

Story of Change: Nern Davin

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ

January 9, 2019/by Editor

រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែ​ម

business
March 12, 2019/by Editor

តើ ៤ ចំណុចដែលយើងគួរតែអនុវត្តដើម្បីឲ្យជីវិតមានភាពល្អប្រសើរគឺមានអ្វីខ្លះ?

August 22, 2018/by Editor

កីតម្បាញ

August 3, 2018/by Editor

តើសូរីតា និងរស្មីអាចធ្វើវាបានទេ ក្នុងរយៈពេល៩វិនាទី? | 909 SHOW EP 03

July 12, 2018/by Editor

គំនិតក្នុងការអភិវឌ្ឍន៍និង​ ស្វែងរកឱកាសអាជីព

July 5, 2018/by Editor

ការធ្វើអាជីវកម្លលក់មការ៉ែម – កម្មវិធីទស្សនាចរណ៏សិក្សាក្លាហាន9 ក្នុងខេត្តបន្ទាយមានជ័យ

Klahan9

កម្មវិធី​ក្លាហាន9 ផលិត​ដោយ​អង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយ​កម្មវិធី​អភិវឌ្ឍន៍អ​ង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNDP) និងស្ថាន​ទូត​ស៊ុយ​អែដ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ     ការប្រកាសមិនទទួលខុសត្រូវរបស់វេបសាយ     គោលការណ៍ឯកជនភាព

រក្សាសិទ្ធិគ្រប់យ៉ាង © ២០១៧ BBC Media Action

BBC Media Action បានចុះបញ្ជីនៅប្រទេសអង់គ្លេស និង ប្រទេសវ៉ែល ជាស្ថាប័នសប្បុរសធម៌លេខ ១០៧៦២៣៥ និងក្រុមហ៊ុនលេខ ៣៥២១ ។

Scroll to top