ចំណាកស្រុក
ក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើឲ្យមានការចំណាកស្រុក និងកំណើននៃអត្រាអ្នកគ្មានការងារធ្វើ គឺដោយសារតែមានការកើនឡើងនូវភាពក្រីក្រក្នុងការងារ និងកង្វះឱកាសការងារដែលមានគុណភាពល្អ ដែលវាក៏ជាកត្តាគន្លឹះធ្វើឱ្យយុវជនសម្រេចចិត្ត ធ្វើការចំណាកស្រុកទៅធ្វើការនៅបរទេស ឬធ្វើការចំណាកស្រុកពីខេត្តទៅកាន់ទីក្រុង ។ គេសង្កេតឃើញថា មានពលករជាច្រើនបានធ្វើការចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងធ្វើការចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង ដែលមានការកើនឡើងជាលំដាប់ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ហើយប្រទេសកម្ពុជានៅតែជាប្រទេស ដែលមានផ្ទៃដីធំល្វឹងល្វើយជាទឹកដីសម្រាប់កសិកម្ម ប៉ុន្តែយុវជនវ័យក្មេងកាន់តែច្រើនឡើងៗ បានធ្វើការចំណាកស្រុក មកស្វែងរកការងារធ្វើនៅទីក្រុង ខាងវិស័យដូចជា កាត់ដេរ ទេសចរណ៍ និងសំណង់ទៅវិញ ។
យុវជនខ្មែរ ខ្វះព័ត៌មាន និងចំណេះដឹង ស្តីពីការចំណាកស្រុក ដូចជារបៀបធ្វើផែនការឱ្យមានប្រសិទ្ធភាព ប្រភេទការងារអ្វីខ្លះដែលមាន របៀបធ្វើការចំណាកស្រុកដោយសុវត្ថិភាព កន្លែងស្វែងរកព័ត៌មាន និងរបៀបចរចាមុនពេលធ្វើការសម្រេចចិត្ត ជាមួយភាគីពាក់ព័ន្ធ ដូចជាឪពុកម្តាយរបស់គេជាដើម ។ ក្លាហាន9 ធ្វើការដោះស្រាយបញ្ហានេះ តាមរយៈរឿងភាគតាមទូរទស្សន៍ ដូចជានៅក្នុងភាគ មីឌូ ជាអ្នកធ្វើស្លាកបញ្ចុះសពដែលគាត់រស់នៅក្នុងសហគមន៍អ៊ីស្លាមដាច់ស្រយាលមួយ ហើយគាត់ត្រូវបានមិត្តភក្ភិ ឈ្មោះ អាសាដ ណែនាំឱ្យធ្វើការចំណាកស្រុកពីភូមិដ៏ចំណាស់នោះ ទៅស្វែងរកការងារធ្វើនៅក្នុងទីក្រុង និងតាមរយៈរឿងពិតនៃជីវិត ដូចជា អ្នកស្រី យឿន បុប្ផា ជាកម្មករសំណង់នៅរាជធានីភ្នំពេញ មកពីខេត្តសៀមរាប ។
កម្មវិធីតាមទូរទស្សន៍

ស្ថានីយក្តីស្រមៃ – ភាគទី១០ (Dream Station)
January 27, 2018/by Editor
ស្ថានីយក្តីស្រមៃ – ភាគទី៩ (Dream Station)
January 19, 2018/by Editor
ស្ថានីយក្តីស្រមៃ – ភាគទី៨ (Dream Station)
January 14, 2018/by Editor
ស្ថានីយក្តីស្រមៃ – ភាគទី៧ (Dream Station)
January 5, 2018/by Editor
ស្ថានីយក្តីស្រមៃ – ភាគទី៦ (Dream Station)
January 2, 2018/by Editor
ស្ថានីយក្តីស្រមៃ – ភាគទី៥ (Dream Station)
December 26, 2017/by Editorកម្មវិធីតាមវិទ្យុ
រឿងបំផុសគំនិត

ក្តីស្រមៃ ជាអ្វី? ធ្វើដូចម្តេចដើម្បីឲ្យក្តីស្រមៃ ទទួលបានជោគជ័យ
July 12, 2018/by Editor
បើយើង ជាពលករក្រៅស្រុក ថៅកែប្រើអោយធ្វើអីក៍ធ្វើទៅ ព្រោះយើងគ្មានសិទ្ធ ដូចប្រជាជនគេទេ មែនអត់?
September 15, 2017/by Editor
កីឡាការនីបាល់បោះជនពិការ
July 19, 2017/by Editor
រឿងខ្ញុំ – វ៉ាន់ ពិសី
July 19, 2017/by Editor
នៅពេលអ្នកជួបរឿងបរាជ័យ តើអ្នកនឹងធ្វើអ្វីបន្ទាប់?
July 19, 2017/by Editor
រឿងខ្ញុំ-ប៉ុស ស៊ីដេត
July 19, 2017/by Editorព័ត៌មានអប់រំខ្លីៗ
កម្មវិធីក្លាហាន9 ផលិតដោយអង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជា (UNDP) និងស្ថានទូតស៊ុយអែដប្រចាំនៅប្រទេសកម្ពុជា ។
លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ ការប្រកាសមិនទទួលខុសត្រូវរបស់វេបសាយ គោលការណ៍ឯកជនភាព
រក្សាសិទ្ធិគ្រប់យ៉ាង © ២០១៧ BBC Media Action
BBC Media Action បានចុះបញ្ជីនៅប្រទេសអង់គ្លេស និង ប្រទេសវ៉ែល ជាស្ថាប័នសប្បុរសធម៌លេខ ១០៧៦២៣៥ និងក្រុមហ៊ុនលេខ ៣៥២១ ។